
ស្នេហ៍ទេ? Apple Watch Series 5 ចេញលក់ផ្លូវការ តម្លៃចាប់ពី ៣៩៩ ដុល្លារ
Apple បានបញ្ចេញនាឡិកាវៃឆ្លាត Watch Series 5 ជាផ្លូវការ ដោយបន្ថែមមុខងារពិសេសៗជាច្រើន ដូចជា៖
Always-On Display
ដោយសារតែការប្រើប្រាស់អេក្រង់ LTPO Retina Display ថ្មី និង សេនស័រភ្លើង Ambient Light ជាដើម ឥឡូវនេះ Apple Watch បានថាមពលគ្រប់គ្រាន់សម្រាប់ប្រើមុខងារ Always-On Display។ វានឹងបង្ហាញម៉ោងគ្រប់ពេលទាំងអស់ ទោះអ្នកមិនប្រើវាក៏ដោយ ។ ពេលអ្នកទុកវាចោល វានឹងរលត់ ហើយប្ដូរពណ៌ទៅជាសខ្មៅ។
ថាមពលថ្មប្រើបានពេញមួយថ្ងៃ
Apple អះអាងថា Watch Series 5 អាចប្រើបានរហូតដល់ទៅ ១៨ ម៉ោង ។ មិនតែប៉ុណ្ណោះ ដោយសារតែមុខងារ Always-On Display រយៈពេលប្រើប្រាស់អាចកើនឡើងច្រើនជាងនេះ។
ត្រីវិស័យសម្រាប់ផែនទី
GPS មិនមែនជារបស់ថ្មីសម្រាប់ Apple Watch ឡើយ ប៉ុន្តែត្រីវិស័យទើបតែមានប៉ុណ្ណោះ ហើយ Apple Watch Series 5 ឥឡូវនេះអាចប្រាប់ពីព័ត៌មានទិស ដូចជា រយៈទទឹង , រយៈបណ្តោយ និង កម្ពស់ផងដែរ។
មុខងារហៅចេញទៅរកអ្នកសង្គ្រោះបន្ទាន់អន្តរជាតិ
Apple Watch Series 5 ឥឡូវនេះមានមុខងារហៅចេញទៅរកអ្នកសង្គ្រោះបន្ទាន់អន្តរជាតិ (International Emergency Calls) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចតេទៅលេខសង្គ្រោះបន្ទាន់ ដោយប្រើ Apple Watch (ប្រភេទ Cellular) នៅ ១៥០ ប្រទេសជុំវិញពិភពលោក។
តម្លៃ និង ពេលចេញលក់
Apple Watch Series 5 ប្រភេទ GPS នឹងមានតម្លៃចាប់ពី ៣៩៩ ដុល្លារ ខណៈប្រភេទប្រើ GPS + Cellular មានតម្លៃចាប់ពី ៤៩៩ ដុល្លារ។ អ្នកអាចចាប់ផ្តើមបញ្ជាទិញបានចាប់ពីថ្ងៃទី ២០ ខែ កញ្ញា នេះ៕
ប្រភព ៖ gsmarena