ឡាន Chevrolet Bolt ឆ្នាំ ២០២០ ជិះ ៤០០ គ.ម៉អត់អស់សាំង តម្លៃតែជាង ៣ ម៉ឺនដុល្លារ
ក្រុមហ៊ុន Chevrolet បានដាក់បង្ហាញរថយន្តអគ្គិសនីម៉ូដែល Bolt សេរ៊ីឆ្នាំ ២០២០ របស់ខ្លួនជាផ្លូវការ ។
វាជាការអាប់ដេតដ៏ប្រសើរមួយ ដោយ Chevrolet Bolt ថ្មីមានចម្ងាយបើកបររហូតដល់ទៅ ៤១៧ គីឡូម៉ែត្ររាល់ពេលសាកភ្លើងពេញម្តង ពោលគឺច្រើនជាងស៊េរីឆ្នាំ ២០១៩ ប្រមាណ ៣៤ គីឡូម៉ែត្រ ។
ការបន្ថែមចម្ងាយបើកបរនេះអាចធ្វើទៅបាន ដោយសារតែការធ្វើឱ្យប្រសើរលើសារធាតុគីមីនៃបន្ទះអាគុយ ។ វាបញ្ជាក់ឱ្យឃើញថា Chevrolet អាចដំឡើងចម្ងាយបើកបររបស់ Bolt ដល់ទៅ ១០% ដោយមិនចាំបាច់ផ្លាស់ប្តូរកញ្ចប់អាគុយថ្មីឡើយ ។
សូមបញ្ជាក់ថា រថយន្ត Chevrolet Bolt ឆ្នាំ ២០២០ នឹងមានលក់នៅចុងឆ្នាំនេះ ជាមួយនឹងតម្លៃចាប់ពី ៣៧ ៤៩៥ ដុល្លារនៅលើទីផ្សារសហរដ្ឋអាមេរិក ខណៈតម្លៃនេះគឺដូចគ្នាទៅនឹងស៊េរីឆ្នា ២០១៩ ដែរ ។ Chevrolet អះអាងថា វានឹងផ្តល់ជម្រើសពណ៌ថ្មី ២ បន្ថែមទៀត គឺ ពណ៌ខៀវ (Oasis Blue) និង ពណ៌ទឹកក្រូច (Cayenne Orange Metallic) ៕
ប្រភព ៖ Carscoops