ទូរស័ព្ទ Flagship ថ្មីរបស់ vivo ទំនងមានអេក្រង់កោង ហើយអាចប្រើ 5G បាន
ថ្មីៗនេះ អ្នកគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន vivo ក្នុងប្រទេសចិន លោក Li Xiang បានបង្ហើបពីទូរស័ព្ទកម្រិត Flagship ដែលមិនទាន់ប្រកាសរបស់ខ្លួន គឺ vivo NEX 3 ដោយអះអាងថា វានឹងមានអេក្រង់កោង ហើយរក្សារន្ធដោតកាស 3.5mm ទៀតផង ។
ជាមួយគ្នានេះ លោក Li Xiang ក៏បានចែករំលែកគំនូររូបរាង NEX 3 មួយចំនួន ដែលមើលទៅពិតជាគួរឱ្យចាប់អារម្មណ៍ ។
មិនតែប៉ុណ្ណោះ អ្នកគ្រប់គ្រងរូបនេះក៏បានចែករំលែកនូវរូបភាព Screenshot នៃ Homescreen របស់វាផងដែរ ដោយបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវរូប 5G នៅកែងខាងឆ្វេង និង កែងខាងស្តាំនៃអេក្រង់ទូរស័ព្ទ ។
លើសពីនេះទៅទៀត NEX 3 ទំនងជានឹងបំពាក់ឈីប Snapdragon 855+ ទៀតផង ។ យ៉ាងណាក៏ដោយ vivo NEX 3 នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ ៕
ដោយ ៖ ឡុង
ប្រភព ៖ gsmarena