តាមមិនចង់ទាន់! Huawei ចាប់ផ្តើមស្រាវជ្រាវលើបច្ចេកវិទ្យា 6G ទៀតបាត់!
ស្របពេលដែលក្រុមហ៊ុនភាគច្រើនកំពុងស្ថិតនៅដំណាក់កាលដំបូងនៃការដាក់ពង្រាយបច្ចេកវិទ្យា 5G របស់ខ្លួន ក្រុមហ៊ុន Huawei បានចាប់ផ្តើមស្រាវជ្រាវលើបច្ចេកវិទ្យា 6G ជំនាន់ថ្មីមួយទៀត នៅក្នុងទីក្រុង Ottawa ប្រទេសកាណាដា ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា Huawei កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងសាកលវិទ្យាល័យ និង វិទ្យាស្ថានស្រាវជ្រាវចំនួន ១៣ លើបច្ចេកវិទ្យា 6G នេះ ។ ទោះបីជាយ៉ាងណា បើតាមការព្យាករណ៍បណ្ដោះអាសន្នដែលចេញផ្សាយដោយ Huawei ផ្ទាល់ បច្ចេកវិទ្យា 6G នេះ មិនត្រូវបានរំពឹងថាអាចមានប្រើនៅមុនឆ្នាំ ២០៣០ សម្រាប់អ្នកប្រើប្រាស់ទូទៅនោះទេ។
គួរឱ្យដឹងដែរថា កាលពីដើមឆ្នាំកន្លងទៅនេះ ព័ត៌មានជាច្រើនបានផ្ទុះឡើយជុំវិញក្រុមហ៊ុន Samsung ដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវបច្ចេកវិទ្យា 6G នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។
មិនតែប៉ុណ្ណោះ កាលពីខែមិថុនា ក្រុមហ៊ុន Nokia, Ericsson និង SK Telecom បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រ ដែលធ្វើការរួមគ្នាសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា 6G ផងដែរ ៕
ដោយ ៖ ឡុង
ប្រភព ៖ gsmarena