រឿងពិតទាំង ១២ ទាក់ទងនឹងរថយន្ត ដែលមនុស្សភាគច្រើនមិនធ្លាប់ដឹងសោះ
នៅក្នុងឧស្សាហកម្មរថយន្ត ពោរពេញទៅដោយរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលជាច្រើន ដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹងឡើយពីមុនមក ។ ខាងក្រោមនេះគឺជារឿងរ៉ាវពិតទាំង ១២ ទាក់ទងនឹងរថយន្ត ដែលអ្នកគួរដឹង ទុកជាចំណេះមួយផ្នែក ។
១) Carl Benz មិនមែនជាអ្នកបង្កើតរថយន្តឡើយ ដោយលោកបានចុះប៉ាតង់លើ “យានដំណើរការដោយម៉ាស៊ីនប្រើសាំង” ប៉ុណ្ណោះ
២) រថយន្តចំណាយពេល ៩៥% ក្នុងជីវិតរបស់ពួកវា ចត
៣) អ្នកដំណើរនៅសហរដ្ឋអាមេរិក ចំណាយពេល ៣៨ ម៉ោងក្នុងមួយឆ្នាំ ដោយសារស្ទះផ្លូវ
៤) អ្នកបង្កើតមុខងារ Cruise Control ជាមនុស្សខ្វាក់ភ្នែក ឈ្មោះ Ralph Teetor
៥) Volvo ជាអ្នកបង្កើតខ្សែក្រវ៉ាត់ការពារសុវត្ថិភាព ៣ ទិស
៦) កង់ ត្រូវបានបង្កើតឡើងនៅអំឡុងសតវត្សទី ៣៥
៧) ការស្តាររថយន្ត គឺជាឧស្សាហកម្មធំបំផុតលំដាប់ទី ១៦ នៅសហរដ្ឋអាមេរិក
៨) ការចំណាយលើរថយន្តមួយគ្រឿងនៅសហរដ្ឋអាមេរិក គឺ ៨ ៤៦៩ ដុល្លារក្នុងមួយឆ្នាំ
៩) រថយន្តមួយគ្រឿងត្រូវផ្គុំឡើងពីសមាសភាគ ៣០ ០០០ ផ្នែក
១០) រថយន្តមួយគ្រឿងមានខ្សែស្ពាន់ប្រហែល ២៥ គីឡូក្រាម
១១) គ្រោះថ្នាក់ចរាចររវាងរថយន្តបានកើតឡើងដំបូងបង្អស់ក្នុងឆ្នាំ ១៨៩១
១២) វិទ្យុក្នុងរថយន្ត ប៊ិះនឹងត្រូវគេហាមឃាត់ ព្រោះគេគិតថាអាចរំខានអ្នកបើកបរ និង បង្កឱ្យមានគ្រោះថ្នាក់
ប្រភព ៖ carbuzz