អបអរពិធីបុណ្យចូលឆ្នាំខ្មែរនៅលើ TikTok៖ ឱកាសដ៏រីករាយសម្រាប់ការផ្សារភ្ជាប់ទំនាក់ទំនងរបស់ម៉ាកយីហោ ឬ អាជីវកម្មជាមួយអតិថិជន

Share This

ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៥ – TikTok កម្មវិធីចែករំលែកវីដេអូខ្លីៗដែលមានបេសកកម្មបំផុសគំនិតច្នៃប្រឌិត និងផ្តល់ភាពរីករាយ ចែករំលែកការយល់ដឹងសំខាន់ៗដើម្បីជួយម៉ាកយីហោ ឬអាជីវកម្ម កសាងទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួនក្នុងប្រទេសកម្ពុជា។

ការចែករំលែកការយល់ដឹងរបស់ TikTok គឺផ្អែកលើការស្រាវជ្រាវមួយដែលធ្វើឡើងមុនចូលពិធីឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ ២០២៥។ យោងតាមការសិក្សាដែលធ្វើឡើងដោយ TikTok ទាក់ទងជាមួយការប្រើប្រាស់បណ្តាញសង្គមក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលបានស្ទង់មតិប្រជាជនកម្ពុជាចំនួន ៥០៨ នាក់ ដែលរាប់ទាំងអ្នកប្រើប្រាស់ និងអ្នកមិនប្រើប្រាស់ TikTok មុនចូលឆ្នាំខ្មែរឆ្នាំ ២០២៥ នោះបានបង្ហាញថា TikTok នៅតែជាប្រភពនៃការកម្សាន្តចម្បងសម្រាប់ប្រជាជនកម្ពុជា។ លទ្ធផលនៃការសិក្សាសម្រាប់បុណ្យចូលឆ្នាំខ្មែរឆ្នាំ ២០២៥ ត្រូវបានគេរំពឹងថា នឹងមានភាពស្រដៀងគ្នានឹងការស្ទង់មតិកាលពីពេលមុនផងដែរ។

យោងតាមការស្រាវជ្រាវ អ្នកប្រើប្រាស់ TikTok ៧៣% ប្រើប្រាស់ TikTok ដើម្បីស្វែងរកការកម្សាន្ត មាតិកាជំរុញលើកទឹកចិត្ត និងសកម្មភាពសប្បាយនានាក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ដែលនៅក្នុងនោះអ្នកប្រើប្រាស់ TikTok ជាងពាក់កណ្តាលនៃអ្នកប្រើប្រាស់មានទំនាក់ទំនងជាមួយម៉ាកយីហោ ឬអាជីវកម្មផងដែរ។ លើសពីនេះ បើក្រឡេកទៅមើលឆ្នាំ ២០២៤ វិញ ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាឱកាសដ៏សំខាន់បំផុតសម្រាប់ម៉ាកយីហោ ឬអាជីវកម្ម ដោយក្នុងនោះ ៧៣% នៃអ្នកប្រើប្រាស់ TikTok ទទួលបានព័ត៌មានកាន់តែច្រើនពីផលិតផល និង ៥៧% ធ្វើការទិញបន្ទាប់ពីមើលវីដេអូអំពីផលិតផលនៅពេលនោះ។

យោងតាមតួលេខទាំងនេះ Aleph Group ដែលជាដៃគូទីផ្សាររបស់ TikTok for Business ក៏បង្ហាញលទ្ធផលនៃការសិក្សានេះដល់ម៉ាកយីហោ ឬអាជីវកម្ម រួមទាំងភ្នាក់ងារអាជីវកម្មខ្មែរជាច្រើន ឱ្យបានដឹងថា រាល់ពិធីបុណ្យនានា គឺជាពេលវេលាដ៏ល្អសម្រាប់ម៉ាកយីហោ ឬអាជីវកម្មខ្មែរឱ្យរក្សាបានភាពទាក់ទាញ និងមានវត្តមាននៅលើ TikTok ។ លើសពីនេះ យោងតាមការសិក្សាក៏បានបង្ហាញថា អ្នកប្រើប្រាស់ TikTok ចំនួន ៦៨% នៅតែបន្តប្រើប្រាស់ TikTok ក្នុងកម្រិតដូចគ្នា ហើយកាន់តែប្រើច្រើនជាងពេលធម្មតាទៅទៀតក្នុងអំឡុងពេលចូលឆ្នាំខ្មែរ។

លោក Sea Yen Ong នាយកគ្រប់គ្រងទូទៅប្រចាំប្រទេស វៀតណាម និងកម្ពុជានៃ TikTok for Business មានប្រសាសន៍ថា៖ «TikTok មិនមែនគ្រាន់តែជាវេទិកាសម្រាប់ទទួលបានភាពរីករាយ និងភាពច្នៃប្រឌិតនោះទេ TikTok ក៏ជាកន្លែងដ៏មានឥទ្ធិពលសម្រាប់ម៉ាកយីហោ ឬអាជីវកម្ម ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់។ ថ្ងៃឈប់សម្រាក TikTok គឺជាកន្លែងដែលមានទំនោរសម្រាប់ការផ្សព្វផ្សាយផលិតផលដ៏លេចធ្លោរដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយអ្នកប្រើប្រាស់ក៏និយមចូលចិត្ត ទិញទំនិញ និងដើរកម្សាន្តផងដែរ»

ការសិក្សានេះ ក៏បានបង្ហាញថាការដាក់លក់ផលិតផលថ្មីនៅលើទីផ្សារបានកើនឡើងទ្វេដងក្នុងអំឡុងថ្ងៃឈប់សម្រាក ដែលក្នុងនោះផលិតផលសម្រាប់ថ្ងៃឈប់សម្រាកជិតមួយដងកន្លះត្រូវបានដាក់លក់។ ហើយផលិតផលប្រភេទ អាហារ និងភេសជ្ជៈ គឺជា ទំនិញដែលត្រូវបានទិញច្រើនជាងគេក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលផលិតផលសំលៀកបំពាក់ និងថែរក្សាសម្រស់ស្ថិតនៅលំដាប់ទីពីរ និងទីបី។

ការសិក្សានេះក៏បង្ហាញផងដែរនូវមាតិកាក្នុងស្រុកដ៏ពេញនិយមដែលរួមមាន អាហារ និងភេសជ្ជៈ ទំនិញវេចខ្ចប់ សំលៀកបំពាក់ និងការធ្វើដំណើរ។ ហេតុផលចំបងៗដែលប្រជាជនកម្ពុជាចូលចិត្តធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ គឺដើម្បីរក្សាទំនាក់ទំនងល្អក្នុងគ្រួសារ និងការស្វែងយល់អំពីវប្បធម៌។ យោងតាមការសិក្សា ៦៩% នៃអ្នកធ្វើដំណើរ និយមធ្វើដំណើរដើម្បីចំណាយពេលវេលាល្អៗជួបជុំគ្រួសារ ខណៈដែល ៥៧% ទៀត ធ្វើដំណើរកម្សាន្តសប្បាយ និងសម្រាកលំហែកាយ។ លើសពីនេះ ៥២% បានធ្វើដំណើរទៅកម្សាន្តនៅកន្លែងថ្មីៗ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេ គឺថែមទាំងនៅក្រៅប្រទេសទៀតផង។ ទន្ទឹមនឹងនេះ ៤៩% គេធ្វើដំណើរទៅកម្សាន្តនៅកន្លែងផ្សេងៗនៃប្រទេសកម្ពុជា ហើយ ៤៣% បានធ្វើសកម្មភាពកម្សាន្តសប្បាយនៅតាមសហគមន៍របស់គេ។

ការយល់ដឹងទាំងនេះ បញ្ជាក់អំពីកត្តាជំរុញការផ្សព្វផ្សាយការយល់ដឹងផ្នែកវប្បធម៌ និងបទពិសោធន៍នានានៅពីក្រោយការធ្វើដំណើរក្នុងអំឡុងពេលថ្ងៃឈប់សម្រាកដ៏ធំបំផុតរបស់ប្រទេសកម្ពុជា។
ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយរបស់ប្រទេសកម្ពុជា ហើយការសិក្សារបស់ TikTok បង្ហាញថាអាជីវកម្មអាចទាញយកអត្ថប្រយោជន៍ពី ការទំនាក់ទំនងរបស់អ្នកប្រើប្រាស់ TikTok ជាមួយនឹងផលិតផល ឬអាជីវកម្មដើម្បីបង្កើនប្រជាប្រិយភាពរបស់ខ្លួននៅលើបណ្តាញសង្គម។

TikTok ផ្តល់នូវដំណោះស្រាយដ៏ពេញលេញសម្រាប់ម៉ាកយីហោ ឬអាជីវកម្ម ដោយចាប់ផ្តើមជាមួយមុខងារសម្រាប់លើកកម្ពស់ការយល់ដឹងដូចជា Branded Effects ដែលអនុញ្ញាតឱ្យម៉ាកយីហោ ឬអាជីវកម្មនានាបង្កើត filters និង effects ហើយ TopView គឺជាមុខងារផ្សាយពាណិជ្ជកម្មកម្រិតខ្ពស់របស់ TikTok ដែលវាបង្ហាញនៅពេលអ្នកប្រើប្រាស់ចាប់ផ្តើមបើកប្រើកម្មវិធី TikTok។ TikTok ក៏មានមុខងារ Reach & Frequency ដែលជាមុខងារសម្រាប់ព្យាករណ៍កម្រិតនៃចំនួនដងនៃការផ្សព្វផ្សាយទៅដល់របស់ទស្សនិកជន ដែលអាចគ្រប់គ្រងបាន និងមុខងារ Top Feed ដែលអាចប្រើដើម្បីផ្សាយពាណិជ្ជកម្មនៅក្នុង Feed។ សម្រាប់ការផ្សាយពាណិជ្ជកម្មយក Engagement TikTok ផ្តល់មុខងារឱ្យជ្រើសរើសគោលបំណងផ្សព្វផ្សាយជាការមើលវីដេអូ (Video Views) ដើម្បីបង្កើនអន្តរកម្ម និងការទំនាក់ទំនងក្នុងសហគមន៍ ដើម្បីបង្កើនចំនួនអ្នកតាមដាន ឬការចូលមើល profile។ ជាចុងក្រោយ សម្រាប់ការផ្សព្វផ្សាយដើម្បីជំរុញឱ្យអតិថិជនធ្វើអ្វីមួយ TikTok ក៏ផ្តល់មុខងារនៃការផ្សព្វផ្សាយកម្មវិធីដើម្បីជំរុញការដំឡើង ឬធ្វើសកម្មភាព និងការផ្សាយពាណិជ្ជកម្មតាមប្រអប់សារដែលលើកទឹកចិត្តឱ្យមានការសាកសួរព័ត៌មានអំពីសេវាឬផលិតផលតាមរយៈមុខងារសារនៅក្នុង TikTok។

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

(វីដេអូ) រងព្យុះរិះគន់មួយប្រាវ! ទីបំផុតអ្នកគាំទ្រឃើញសមិទ្ធផល N.John លើឆាកអន្តរជាតិក្នុងនាមជាកូនខ្មែរ

(វីដេអូ) ស្អប់អារម្មណ៍មួយនេះណាស់! ណាន វីសារ ត្អូញទាំងព្រួយចិត្ត ខណៈឪពុកជាកងទ័ពជួរមុខ ព្យាបាលកន្លះខែហើយ នៅមិនទាន់ធូរស្រាលព្រោះផ្សែងពុល

ថៃ ប្រកាសប្រាប់ពលរដ្ឋឱ្យប្រុងជើងព្រួលទុកមុន ខណៈ ២ ថ្ងៃទៀត នឹងបើកទំនប់ទន្លេចៅផ្រះយ៉ា ដែលធ្វើឱ្យខេត្តមួយចំនួនអាចប្រទះនឹងទឹកជំនន់

ការពារប្រសើរជាងព្យាបាល! តាមហុងស៊ុយ ថ្ងៃនេះជាថ្ងៃវក ខែវក អ្នកមានខាលក្នុងតួរាសី ត្រូវប្រយ័ត្នខ្ពស់ ពិសេសការធ្វើដំណើរផ្លូវឆ្ងាយ

រឿងកំប្លែងថ្មី! ឧត្តមសេនីយ៍ Natthapol Nakphanit អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ប្រកាសដាច់ខាតនឹងមិនរើបន្លាលួសចេញពីទឹកដីកម្ពុជាទេ

ព័ត៌មានបន្ថែម

ថៃ ប្រកាសប្រាប់ពលរដ្ឋឱ្យប្រុងជើងព្រួលទុកមុន ខណៈ ២ ថ្ងៃទៀត នឹងបើកទំនប់ទន្លេចៅផ្រះយ៉ា ដែលធ្វើឱ្យខេត្តមួយចំនួនអាចប្រទះនឹងទឹកជំនន់

ការពារប្រសើរជាងព្យាបាល! តាមហុងស៊ុយ ថ្ងៃនេះជាថ្ងៃវក ខែវក អ្នកមានខាលក្នុងតួរាសី ត្រូវប្រយ័ត្នខ្ពស់ ពិសេសការធ្វើដំណើរផ្លូវឆ្ងាយ

រឿងកំប្លែងថ្មី! ឧត្តមសេនីយ៍ Natthapol Nakphanit អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ប្រកាសដាច់ខាតនឹងមិនរើបន្លាលួសចេញពីទឹកដីកម្ពុជាទេ

រំលងជាង ១ ឆ្នាំ! ទីបំផុត រឿងក្តីម្ចាស់ហាងថតរូប Stellar Pictures និង គូដណ្តឹង ទទួលបានយុត្តិធម៌ហើយ

សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបហើយ ជុំវិញព័ត៌មាននាយករដ្ឋមន្រ្តីស្តីទីថៃប្រកាសនឹងប្ដឹងសម្តេច និង សម្តេច ហ៊ុន ម៉ាណែត ឱ្យតុលាការថៃកា-ត់ទោ/ស

អាណិតណាស់! យប់ព្រលប់ ប្ដីជិះម៉ូតូដឹកប្រពន្ធពពោះ ២ ខែទៅទិញមីឆា ស្រាប់តែត្រូវចោរ ៤ នាក់ ប្ល-ន់យកម៉ូតូបាត់ នៅម្ដុំក្រាំងពង្រ

ហួសចិត្ត! នាយករដ្ឋមន្រ្តីស្តីទីថៃ ប្រកាសនឹងប្ដឹងសម្តេច ហ៊ុន សែន និង សម្តេច ហ៊ុន ម៉ាណែត ទៅតុលាការថៃឱ្យកាត់ទោស ករណីបង្កឱ្យប្រទេសថៃខូចខាត

ប្អូនៗត្រៀម! នេះជាម៉ោងប្រឡងតាមមុខវិជ្ជា សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២៥ ទាំងថ្នាក់វិទ្យាសាស្ត្រ និង វិទ្យាសាស្ត្រសង្គម

ស្វែងរកព័ត៌មាន​ ឬវីដេអូ