មិនធម្មតា! បំបែកកំណត់ត្រាឈ្នះអាហ្សង់ទីនភ្លាម ព្រះអង្គម្ចាស់របស់អារ៉ាប៊ីសាអូឌីត ផ្តល់រថយន្ត Rolls-Royce ទៅដល់កីឡាករគ្រប់រូប
កីឡាកររបស់អារ៉ាប៊ីសាអូឌីតទាំងអស់ត្រូវបានទទួលអំណោយពីព្រះអង្គ Mohammed bin Salman Al Saud នូវរថយន្តស៊េរីទំនើប Rolls-Royce Phantom ម្នាក់មួយគ្រឿងបន្ទាប់ពីបានបំបែកកំណត់ត្រារបស់ខ្លួនដោយបានយកឈ្នះអាហ្សង់ទីន ក្នុងលទ្ធផលដ៏ស្វិតស្វាញ ២-១ កាលពីល្ងាចថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ។
ចំពោះការប្រកួតដ៏ស្វិតស្វាញនៅឯកីឡដ្ឋាន Lusail កន្លងទៅ គឺអារ៉ាប៊ីសាអូឌីត បានធ្វើឱ្យពិភពបាល់ទាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានយកឈ្នះក្រុមជើងឯក Copa America ១៥ សម័យនេះ។
មិនត្រឹមតែប៉ុណ្ណោះ អារ៉ាប៊ីសាអូឌីតក៏បានបំបែកកំណត់ត្រាចំនួន ២ ថែមទៀតផងដែរគឺ អារ៉ាប៊ីសាអូឌីត ជាក្រុមអាស៊ីដំបូងគេដែលស៊ុតបញ្ចូលទីអាហ្សង់ទីនបានពីរគ្រាប់ និងជាក្រុមអាស៊ីដំបូងគេដែលបានទទួលជម្នះក្នុងព្រឹត្តិការណ៍ Wolrd cup 2022៕
ប្រភព៖ Indonesia Posts