កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ មហាជនអ្នកគាំទ្រ លោក PeyPey Dy ច្បាស់ជាបានដឹងមកហើយពីការដាក់សម្ពោធជាផ្លូវការរឿង «ភូមិគ្រឹះអាគម» ដែលជាការផលិតរបស់លោក និង លោក កៅ សីហា កាលនៅមានជីវិត។
ក្នុងនោះ ភាពយន្តខាងលើនឹងដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ ខាងមុខនេះ នៅតាមបណ្តារោងភាពយន្តក្នុងប្រទេសកម្ពុជា។
យ៉ាងណាមិញ អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍នោះ លោក PeyPey Dy បានសង្កត់ធ្ងន់ នៅលើឆាកថា «ភាពយន្តរបស់លោក គឺមិនចាក់បញ្ចាំងនៅរោងភាពយន្តរបស់សៀមជាដាច់ខាត»។
ជាងនេះទៅទៀត លោក PeyPey Dy បានសុំចិត្តមហាជនចូលរួមធ្វើពហិកា ក្នុងការបញ្ឈប់ការគាំទ្រផលិតសៀមគ្រប់បែបយ៉ាង៕