All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើ 150$

Share This

ក្រុមហ៊ុន អិនស៊ី អិច បានរៀបចំកម្មវិធីដាក់បង្ហាញវត្តមានជាផ្លូវការរបស់ All-New Honda PCX ស៊េរីថ្មី2025​​ នៅក្នុងផ្សារទំនើប អ៊ីអនមលភ្នំពេញ ចាប់ពីនៅថ្ងៃទី17 ខែមករា ឆ្នាំ2025 រហូតដល់ទី 31 ខែមករា ឆ្នាំ2025 ។ក្នុងការដាក់បង្ហាញនេះផងដែរ​ ក្រុមហ៊ុនបានរៀបចំនូវកម្មវិធីពិសេសដោយអតិថិជនទាំងអស់អាចធ្វើការកក់ទុកមុននូវ All-New Honda PCX  ២០២៥ ក្នុងតម្លៃពិសេសត្រឹមតែ 4,590$ ហើយបានទទួលបានកាដូរពិសេសបន្ថែម កាស SONY និងមួកសុវត្ថិភាព INDEX​ ដែលសរុបមានតម្លៃស្មើ 150$ (ចំនួនមានកំណត់)។ ហើយការផ្តល់ជូននេះមានតែក្នុងកម្មវិធីដាក់តាំងបង្ហាញតែប៉ុណ្ណោះ។

សម្រាប់ម៉ូឌែលហុងដា PCX​  កន្លងមកតែងតែទទួលបាន ការគាំទ្រពីសំណាក់អតិថិជនជាច្រើនជំនាន់រួចមកហើយទៅលើគុណភាព ការរចនា និងបច្ចេកវិទ្យាទាន់សម័យឈានមុខគេ។​ ហើយសម្រាប់ហុងដា PCX​  ស៊េរីថ្មី2025​​ បានផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង កាន់តែប្រសើរជាងមុន ក្រោមគំនិត SYNCING THE FUTURE ដែលទទួលបានការធ្វើវានុវត្តន៌ថ្មីជាមួយ Honda RoadSync ផ្តល់នូវការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែអស្ចារ្យ និងបទពិសោធន៍នាពេលអនាគត។

កុងទ័ររចនាថ្មីទំហំ ៥ អ៊ិញ អេក្រង់  ប្រភេទ​ TFT LCD  បង្ហាញមុខងារពេញលេញនិងច្បាស់ល្អ ភ្ជាប់ជាមួយមុខងារ Honda RoadSync រួមមានការទទួលទូរសព្ទ័ ការខលត្រលប់ មុខងារស្វែងរកទីតាំង មុខងារស្តាប់តន្ត្រី ក៏ដូចជាប្រវត្តនៃការធ្វើដំណើរ និងមុខងារ HSTC (Honda Selectable Torque Control) system, ជាមុខងារការពារនិងគ្រប់គ្រងកង់មុខនិងកង់ក្រោយ ដោយរក្សារលំនឹង បង្កើនសុវត្ថិភាពទ្វេរដងរាល់ពេលធ្វើដំណើរ។

បំពាក់បន្ថែមនូវកុងតាក់សម្រាប់បញ្ជាបែបពហុមុខងារតាមតម្រូវការបំពាក់ជាពិសេសប្រើប្រាស់ជាមួយ Honda Roadsync បង្កើនភាពងាយស្រួលដល់អ្នកបើកបរជាមួយភាពទំនើបចុងក្រោយ ផ្សារភ្ជាប់ទំនាក់ទំនងរបស់អ្នកគ្រប់ទីកន្លែងបានប្រសើរជាងមុនប្រកបដោយភាពជឿជាក់បំផុតលើការគ្រប់គ្រងប្រតិ្តបត្តិការគ្រប់មុខងារ។

ប្រព័ន្ធហ្វ្រាំង ABS ព្រមទាំងបន្ទះហ្រ្វាំឌីសមុខក្រោយ បញ្ឈប់ម៉ូតូបានដោយសុវត្ថិភាពគ្រប់ស្ថានការណ៍ កាន់តែមានទំនុកចិត្ត។

ម៉ាស៊ីន160cc eSP+ បំពាក់មកជាមួយស៊ូប៉ាប់4 និងប្រព័ន្ឋប៊ិចសាំង PGM-FI ផ្តល់នូវអនុភាពកាន់តែខ្លាំង ធ្វើឲ្យការបើកបរក្នុងក្រុងឬ ទីឆ្ងាយៗ កាន់តែរំជើបរំជួល សន្សំសំចៃប្រេងសាំងបានយ៉ាងល្អឥតខ្ចោះ និងជួយកាត់បន្ថយជាតិពុលទៅក្នុងបរិស្ថាន។

បើក្រឡេកមកមើលការរចនាថ្មីចង្កៀងមុខក្រោយកាន់តែប្រណីត លាយបញ្ចូលគ្នាជាមួយល្អឥតខ្ចោះ។

ឃ្លុបដាក់ឥវ៉ាន់មានទំហំធំទូលាយដែលមានចំណុះរហូតដល់ទៅ 30លីត្រ ដែលអាចទុកមួកសុវត្ថិភាពដែលមានចង្ការ FULL FACE HELMET បានយ៉ាងពេញលេញជាមួយនឹង SEAT STOPPER ជួយសម្រួលដល់ការបើកឬបិទកែបម៉ូតូ មកជាមួយនឹង USB TYPE-C បង្កើនភាពងាយស្រួលទ្វេរដង។

សោរឆ្លាតវៃជំនាន់ចុងក្រោយ បញ្ឆេះម៉ាស៊ីនដោយមិនប្រើកូនសោរ និងប្រព័ន្ឋឆ្លើយតបត្រលប់មកវិញផ្តល់សុវត្ថិភាពខ្ពស់។

កាន់តែពិសេសនោះគឺ All-New Honda PCX ស៊េរីថ្មី មាន៤ ពណ៌សម្រាប់ជ្រើសរើស៖ ពណ៌ស ពណ៌ខ្មៅ  ពណ៌ក្រហម និង ពណ៌ខៀវ ហើយមានតែនៅក្រុមហ៊ុន អិន ស៊ី អិច តែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម៖ ០១០៩២២៩២២០

Website: https://www.ncxhonda.com/motorcycles/kh/WW160SS-CA

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ចង់ដឹងអ្នកភូមិស្រឡាញ់រាប់អានឬអត់ ពួយ Prank ធ្វើស្ល-ា/ប់​ កំពុងធ្វើបុណ្យៗស្រាប់តែងើបឆ្ងក់ពីមឈូសផ្អើលរោង

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

ព័ត៌មានបន្ថែម

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

គណៈប្រតិភូ Danone គ្រុប ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេពីបារាំង បានជួបសម្តែងការគួរសមជាមួយលោកជំទាវ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មដើម្បីបញ្ជាក់អំពីគោលជំហរក្នុងការបន្តរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ