នាពេលថ្មីៗនេះ តាមរយៈផេក Master Naly Fengshui ដែលជាផេករបស់អ្នកគ្រូ ណាលី ដែលជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រដ៏មានប្រជាប្រិយភាព បានចែករំលែកចំណេះដឹង អំពីឆ្នាំដែលត្រូវឆុង នៅក្នុងឆ្នាំ ២០២៦ ខាងមុខនេះ ដែលមានសរុបទាំងអស់ចំនួន ៤ ឆ្នាំ រួមមាន ឆ្នាំជូត ឆុង ១០០%, ឆ្នាំឆ្លូវ ឆ្នាំថោះ និង ឆ្នាំមមី ឆុង ៥០%។

បន្ថែមលើសពីនេះ តាមប្រភពផេករបស់អ្នកគ្រូ បានលើកឡើងត្រួសៗពីរឿងរ៉ាវមួយចំនួនដែលឆ្នាំឆុងទាំង ៤ អាចប្រឈមកើតមានឡើង ឬ ជួបប្រទះ នៅក្នុងឆ្នាំ ២០២៦ ខាងមុខនេះ ដែលមានដូចជា ៖
១. ឆ្នាំជូត ឆុង ១០០%
នៅក្នុងឆ្នាំ ២០២៦ អ្នកកើតឆ្នាំជូត នឹងមានរឿងត្រូវដោះស្រាយច្រើន សាច់ញាតិចាស់ទុំមានបញ្ហា និង ឧស្សាហ៍ឈឺក្បាល។
២. ឆ្នាំឆ្លូវ ឆុង ៥០%
នៅក្នុងឆ្នាំ ២០២៦ អ្នកកើតឆ្នាំឆ្លូវ នឹងមានគេយល់ច្រឡំ លាបពណ៌ ប្រឌិតរឿង និង ទម្លាក់កំហុសដាក់។
៣. ឆ្នាំថោះ ឆុង ៥០%
នៅក្នុងឆ្នាំ ២០២៦ អ្នកកើតឆ្នាំថោះ នឹងឆុងពាក្យសម្ដីជាមួយមនុស្សអាយុច្រើន សូមប្រយ័ត្នមានបញ្ហាបែកបាក់សាមគ្គី។
៤. ឆ្នាំមមី ឆុង ៥០%
នៅក្នុងឆ្នាំ ២០២៦ អ្នកកើតឆ្នាំមមី នឹងឧស្សាហ៍គិតច្រើន ឈឺក្បាល មានបញ្ហាដោយសារអ្នកអាយុច្រើន ឬ ចាស់ទុំមានបញ្ហាសុខភាព។

គួរឱ្យដឹងផងដែរថា ឆុងឥតមានអ្វីគួរឱ្យខ្លាចទេ «ឆុង» គឺគ្រាន់តែជាឥទ្ធិពលមួយ ពីឆ្នាំមួយសង្កត់ឆ្នាំមួយ ដែលបងប្អូនត្រូវធ្វើចិត្តឱ្យត្រជាក់ កុំខ្លាចឆុង តែគប្បីត្រូវចេះរៀនត្រៀមចិត្តហ៊ានប្រឈមមុខ និង ជាកត្តាល្អដែលបងប្អូនអាចប្រយ័ត្នប្រយ៉ែងបង្ការឿងរ៉ាវទុកជាមុន ជាមួយរឿងដែលនឹងអាចត្រូវកើតមាន ប្រសិនបើអ្នកទាំងអស់គ្នានៅក្នុងឆ្នាំដែលឆុង៕
