មានករណីរបស់ក្មេងប្រុសអាយុ ១៦ ឆ្នាំម្នាក់នៅប្រទេសប្រេស៊ីល បានបាត់បង់ជីវិតទាំងវ័យក្មេង ក្រោយពីបានយកទ្រូងទៅទទួលបាល់ ខណៈឈរចាំទីក្នុងការលេងបាល់ទាត់។
តាមឃ្លីបវីដេអូបានបង្ហាញឱ្យឃើញថា ក្មេងប្រុសរូបនេះបានដួលទៅនឹងដី ព្រមទាំងបានយកដៃឱ្យដើមទ្រូងដោយការឈឺចាប់ ក្រោយពីទទួលបាល់ដោយយកដើមទ្រូងទៅពាំង។ ក្មេងប្រុសរូបនេះ ត្រូវបានគេដឹកទៅមន្ទីរពេទ្យដោយប្រើរយៈពេល ១១ ម៉ោងឯណោះ ដោយសារតែត្រូវឆ្លងកាត់ព្រៃអាម៉ាស្សូន ហើយចុងក្រោយគេក៏បាត់ជីវិតនៅមន្ទីរពេទ្យ។
យ៉ាងណាមិញ ខាងក្រុមគ្រួសារពិតជាមានការសោកស្តាយខ្លាំងណាស់ ព្រោះក្មេងប្រុសរូបនេះជាក្មេងដែលមានសុខភាពល្អ មិនដែលចេះឈឺថ្កាត់ ថែមទាំងជាក្មេងល្អទៀត ពោលគឺម្នាក់ៗមិននឹកស្មានថាគេនឹងចាកចេញទៅលឿនយ៉ាងនេះនោះទេ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
ប្រភព៖ Sanook