នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៥ តំណាងអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្ស៊ឺណែវ លោកឯកអគ្គរាជទូត អ៊ិន តារា បានធ្វើបទអន្តរាគមន៍ ក្រោមរបៀបវារៈទី ៩ ស្តីពីការទប់ស្កាត់ និង បង្ក្រាបសកម្មភាពហាមឃាត់ និង សម្រួលដល់ការអនុលោមភាពនៃអនុសញ្ញា នៅក្នុងកិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីន។

ក្នុងនោះ តាមរយៈបទអន្តរាគមន៍របស់លោក អ៊ិន តារា បានច្រានចោលការចោទប្រកាន់ទាំងឡាយរបស់ថៃ ដែលថាកម្ពុជាដាក់មីនថ្មីលើដីតាមបន្ទាត់ព្រំដែន។
លោកឯកអគ្គរាជទូត អ៊ិន តារា បានបញ្ជាក់ថា អ្វីដែលថៃលើកឡើងនោះ ជាការលើកឡើងឯកតោភាគី ហើយត្រូវបានរៀបចំដោយមិនអនុញ្ញាតឱ្យកម្ពុជា ឬអ្នកជំនាញអព្យាក្រឹត្យចូលទៅកាន់ទីតាំងនោះផ្ទាល់ឡើយ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖


