ធនាគារ វីង បើកសាខាថ្មីក្នុងខេត្តកោះកុង

Share This

ធនាគារ វីង (ខេមបូឌា) ម.ក បានបន្តពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួននៅទូទាំងប្រទេស ជាមួយនឹងការបើកសម្ពោធសាខាថ្មីមួយបន្ថែមទៀតនៅខេត្តកោះកុង ដោយនាំយកសេវាកម្មធនាគារដែលសាមញ្ញងាយស្រួលប្រើប្រាស់ ឆាប់រហ័ស និងមានសុវត្ថិភាព ដើម្បីបំពេញតម្រូវការទៅដល់សហគមន៍នៅក្នុងតំបន់ភាគនិរតីនៃប្រទេសកម្ពុជា។

ពិធីសម្ពោធនេះ ត្រូវបានរៀបចំនៅថ្ងៃទី១៦ ខែមិថុនា ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង, ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង, ឯកឧត្ដម នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង, ព្រមទាំងលោក សាផល រិទ្ធីយ៉ា ប្រធានសាខាធនាគារជាតិ នៃកម្ពុជា ខេត្តកោះកុង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

ក្នុងនោះក៏មានវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, ឧកញ៉ា គិត សូឡា អគ្គនាយកប្រតិបត្តិការ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស និងមន្ត្រីអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ «ក្នុងនាមជាធនាគាររបស់កូនខ្មែរ សុទ្ធសាធ យើងខ្ញុំពិតជាមានមោទនភាពក្រៃលែងក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក ហើយបានប្តេជ្ញាចិត្តចូលរួមលើកកម្ពស់ជីវភាពរបស់សហគមន៍។ យើងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋខេត្តកោះកុង ហើយយើងខ្ញុំបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចរយៈពេលវែងក្នុងខេត្តនេះ។»

កោះកុង គឺជាខេត្តមួយដែលមានសក្ដានុពលធំធេង សម្បូរទៅដោយធនធានធម្មជាតិ ហើយកំពុងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគួរឱ្យកត់សម្គាល់។ វត្តមានសាខាធនាគារ វីង ក្នុងខេត្តកោះកុង នឹងក្លាយជាកត្តាជំរុញដ៏សំខាន់មួយទៀតសំដៅគាំទ្រដល់ការកសាងប្រព័ន្ធហិរញ្ញវត្ថុដែលចាំបាច់ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋទូទៅ ម្ចាស់អាជីវកម្មខ្នាតតូច និងសហគ្រាសនានា ឱ្យរីកលូតលាស់ក្នុងបរិបទសេដ្ឋកិច្ចដែលកំពុងមានសម្ទុះកំណើនយ៉ាងឆាប់រហ័ស។

មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤៨ ក្បែរសាលាខេត្ត និងស្ពានកោះកុង សាខាថ្មីធនាគារ វីង ផ្តល់ជូននូវសេវាកម្មធនាគារដ៏សម្បូរបែបរួមមាន៖ កម្ចី ប្រាក់បញ្ញើ ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រទឹកភ្លើង និងបង់ធានារ៉ាប់រង ការទូទាត់ខ្សែសង្វាក់ផ្គត់ផ្គង់ សេវាបើកប្រាក់បៀវត្ស ព្រមទាំងសេវាហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀតដើម្បីបំពេញតម្រូវការអតិថិជនទូទៅ សហគ្រាសខ្នាតតូច និងមធ្យម ក៏ដូចជាសហគ្រាសធំៗជាដើម។

សាខានេះនឹងបំពេញតួនាទីបន្ថែមពីលើភ្នាក់ងារធនាគារ វីង ប្រមាណ ១២០ ទីតាំងនៅទូទាំងខេត្តកោះកុង ដើម្បីធានាថាប្រជាពលរដ្ឋទាំងអស់អាចទទួលបានសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ។

រយៈពេលជិត ១៧ ឆ្នាំនៃការបម្រើសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ធនាគារ វីង បានវិវឌ្ឍខ្លួនក្លាយជាជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយ ដោយមានការិយាល័យធនាគារចំនួនជិត ៣០ ទីតាំង ភ្នាក់ងារធនាគារ វីង ជាង ១២.០០០ កន្លែង និងភ្នាក់ងារ វីង ម៉ាស្ទ័រ ជាង ១០០ កន្លែង ដែលគ្រប់ដណ្តប់នៅទូទាំងប្រទេសកម្ពុជា។

ក្រៅពីនេះទៀត អេប របស់ធនាគារ វីង មានសេវាធនាគារ និងហិរញ្ញវត្ថុជាង ១០០ ប្រភេទ ដើម្បីឆ្លើយតបគ្រប់តម្រូវការរបស់អតិថិជនយ៉ាងឆាប់រហ័សប្រកបដោយសុវត្ថិភាព ។ ដោយទទួលបាននូវការទុកចិត្តពីប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់ ពេលនេះ ធនាគារ វីង មានអ្នកដាក់ប្រាក់បញ្ញើសរុបជិត ៣ ពាន់លានដុល្លារអាមេរិក ហើយកំពុងបម្រើអតិថិជនដែលមានជាង ៩,៥ លានគណនី។

ដើម្បីអបអរសាទរដល់ការបើកសម្ពោធសាខាថ្មី ធនាគារ វីង ផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់ ៦% ក្នុងមួយឆ្នាំ ដែលខ្ពស់ជាងអត្រាការប្រាក់ធម្មតា ១,៥% ហើយសម្រាប់អតិថិជនក្នុងខេត្តកោះកុងដែលបើកគណនីបញ្ញើមានកាលកំណត់ ។ ការផ្តល់ជូននេះ មានគោលបំណងលើកទឹកចិត្តដល់ការសន្សំ ក៏ដូចជាជំរុញភាពបត់បែនផ្នែកហិរញ្ញវត្ថុក្នុងសហគមន៍នៃខេត្តកោះកុងផងដែរ។ ការផ្តល់នូវអត្រាការប្រាក់ខ្ពស់នេះ មានសុពលភាពរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥ តែប៉ុណ្ណោះ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

គាំងលេបលែងចូល! ទៅហាងកុម្ម៉ង់ស៊ុបមកហុតគ្រូកៗ ហុតជិតអស់ហើយស្រាប់តែឃើញបង់បិទដំបៅរីកស្គុយក្នុងចាន

ធ្វើចិត្តម្តេចបាន! ៥ យ៉ាង បង្ហាញពីការឈឺចាប់របស់ភរិយា ពេលដឹងថាប្តីឱបនឹងដើមទ្រូង ផិ-/តទៅស្រឡាញ់ប្រុសដូចគ្នា

បានឡានទំនើបមិនភ្លេចម៉ូតូចាស់! សេង មង្គល ទម្លាយអតីតកាល ១៤ ឆ្នាំមុន មានតែម៉ូតូចាស់មួយជិះទៅថតរឿង

មិនមែនមានតែទឹកបរិសុទ្ធទេ ឥលូវនៅអ៊ីតាលីមានដាក់លក់ខ្យល់បរិសុទ្ធយកពីបឹង Como មួយកំប៉ុងថ្លៃជាង ១០ ដុល្លារ

អស្ចារ្យណាស់! កម្ពុជា ជាប់លេខ ១ ជាប្រទេសថ្លៃថ្នូរ រួសរាយរាក់ទាក់ និង មានស្នាមញញឹមស្រស់បំផុតលើពិភពលោក

ព័ត៌មានបន្ថែម

ធនាគារ វីង ប្រគល់វិញ្ញាបនបត្រលុបបំណុលផ្លូវការជូនយោធិនរងរបួស

វឌ្ឍនៈ គ្រុប នាំយកព្រឹត្តិការណ៍ពានរង្វាន់វាយកូនហ្គោល The Legends Tour ដ៏ល្បីកម្រិតពិភពលោកមកប្រកួតនៅកម្ពុជា នាខែវិច្ឆិកា

ធនាគារ វីង ប្រកាសយុទ្ធនាការថ្មី «កម្ចីឌីជីថល» ដើម្បីផ្តល់កម្ចីរហ័ស

ក្រុមហ៊ុន Leapmotor Cambodia ទទួលបានលទ្ធផលការលក់ចេញជាច្រើនគ្រឿងគួរឱ្យកត់សម្គាល់ ក្នុងការបោះជំហានចូលមកកាន់វិស័យរថយន្តអគ្គិសនីនៅកម្ពុជា អមជាមួយប្រម៉ូសិនពិសេសសម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខនេះ

ធនាគារ វីង គាំទ្រក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញពាណិជ្ជកម្មឌីជីថលនៅកម្ពុជា

យល់ដឹងពីការអស់ឈ-ា/មរដូ-វរបស់ស្ត្រី! តើនៅពេលដល់អាយុអស់ឈ-ា/មរដូ-វ ស្ត្រីនឹងប្រឈមបញ្ហាអ្វីខ្លះ?

ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «សាលារៀនអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា» ដែលមានម៉ាកយីហោមកពីចក្រភពអង់គ្លេស

ធនាគារ វីង ឈ្នះពានរង្វាន់ «និយោជកឆ្នើមនៅតំបន់អាស៊ី» ជាលើកទី ៥

ស្វែងរកព័ត៌មាន​ ឬវីដេអូ