រៀងរាល់ថ្ងៃចុងសប្ដាហ៍ ក៏ដូចជាថ្ងៃសម្រាកពីការងារ អាណាព្យាបាល ក៏ដូចជា ឪពុកម្ដាយកុមារតូចៗ តែងតែចង់នាំកូនៗទៅលេងកម្សាន្តកន្លែងក្មេងលេង ដើម្បីផ្ដល់នូវអារម្មណ៍សប្បាយរីករាយ និង ភាពកក់ក្ដៅសម្រាប់កូន ព្រមទាំងបង្កើននូវភាពក្លាហានវ័យឆ្លាតរបស់ពួកគេផងដែរ។
យ៉ាងណាមិញ សកម្មភាពនាំកូនទៅលេងកម្សាន្តនៅកន្លែងកុមារ Playground នេះផងដែរ ប្រសិនបើអ្នកអាណាព្យាបាល ឬ ឪពុកម្ដាយ ពុំបានមើលដិតដល់នោះទេ អាចជួបរឿងនឹកស្មានមិនដល់ ដូចទៅនឹងករណីរបស់អតីតបវរកញ្ញា 2nd runner up miss planet 2019 ដែលបានបង្ហោះសារចែករំលែកជាមេរៀនដល់លោកប៉ាអ្នកម៉ាក់ ក្រោយកូនតូចរបស់នាងបានលេចចេញរោគសញ្ញា EV71 ក្រោយនាំកូនទៅលេង Playground បានមួយសប្ដាហ៍។
ជាក់ស្ដែងស្ត្រីជាម្ដាយ និង ជាអតីតបវរកញ្ញា 2nd runner up miss planet 2019 ដែលមានគណនីឈ្មោះ Theavy Keo បានបង្ហោះសារនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ ឱ្យបានដឹងថា ៖ «រំឭកអ្នកមានកូនតូចៗ ប៉ៗ (ឈ្មោះកូន) ធ្លាប់កើតម្តងហើយប្រហែល ១ ឆ្នាំមុន កើតដោយសារទៅលេងនៅ playground ឥលូវកើតម្តងទៀត ដោយ ១ អាទិត្យមុន ទៅលេង playground ឥលូវចេញសញ្ញា EV71 ពងបែក ដៃ ជើង មាត់។ ប្រយ័ត្នទាំងអស់គ្នាណា ខែធ្លាក់ខ្យល់ ងាយនឹងឆ្លងណាស់»៕