មោទកភាពណាស់! ចុងភៅខ្មែរម្នាក់ត្រូវក្រុមហ៊ុនពងត្រីល្បីលំដាប់ពិភពលោក ជ្រើសរើសជាទូតសុច្ឆន្ទៈដំបូងគេប្រចាំតំបន់អាស៊ី

Share This

ក្នុងវិស័យម្ហូបអាហារនៅកម្ពុជា លោក សៅ សុភ័ក្ត្រ ត្រូវបានគេស្គាល់ ជាចុងភៅដែលមានជំនាញលើម្ហូបខ្មែរច្នៃប្រឌិត ឬម្ហូបបែបសហសម័យ ហើយតាមរយៈជំនាញនេះ លោកក៏រមែងធ្វើឱ្យកម្ពុជាល្បីល្បាញនៅលើឆាកអន្តរជាតិផងដែរ។​ ជាក់ស្តែង កាលពីឆ្នាំ ២០២៤ លោកបានក្លាយជាអ្នកឈ្នះមួយរូប ក្នុងចំណោមអ្នកឈ្នះមួយចំនួនទៀត មកពីជុំវិញពិភពលោក នៅក្នុងកម្មវិធី BEST Master Chef 2024 Awards។ នេះមិនរាប់បញ្ចូលកម្មវិធីអន្តរជាតិជាច្រើនទៀត ដែលលោកបាននំាយកភាពជោគជ័យមកកាន់កម្ពុជា។

Image by Tytaart

កាន់តែមោទកភាពទៀតនោះ​ ជាមួយភាពលេចធ្លោ និង ភាពច្នៃប្រឌិតខ្ពស់ ថ្មីៗនេះ ចុងភៅ សៅ សុភ័ក្រ ត្រូវបានក្រុមហ៊ុនពងត្រីល្បីល្បាញលំដាប់ពិភពលោក ជ្រើសរើសជាទូតសុច្ឆន្ទៈ​ដំបូងគេប្រចាំតំបន់អាស៊ី។ ជាមួយអារម្មណ៍រំភើប លោកបានសរសេរបង្ហោះនៅលើគណនីហ្វេសប៊ុកដែរថា៖ «ខ្ញុំបាទ សៅ សុភ័ក្ត្រ ជាមេចុងភៅប្រចាំនៅ ភោជនីយដ្ឋាន Villa 5 Cuisine ពិតជាមានមោទកភាព និង កិត្តិយសខ្ពង់ខ្ពស់ ដែលបានក្រុមហ៊ុន Sturia Caviar Fraçais ដែលជាក្រុមហ៊ុនរបស់ប្រទេសបារាំង ដែលបាននាំចូលពងត្រីកាវីយ៉ា បានជ្រើសរើសរូបខ្ញុំ ជាចុងភៅម្នាក់ ហើយបានផ្តល់ឱកាសឱ្យរូបខ្ញុំធ្វើជា ទូតសុច្ឆន្ទៈដំបូងគេប្រចាំតំបន់អាស៊ី សម្រាប់ផលិតផលរបស់ក្រុមហ៊ុនបារាំង ប្រចាំប្រទេសកម្ពុជា»។

Image by Tytaart

បើតាមក្រុមហ៊ុនពងត្រីខាងលើ ហេតុផលដែលសម្រេចជ្រើសរើសចុងភៅខ្មែរ ជាទូតសុច្ឆន្ទៈដំបូងគេប្រចាំនៅតំបន់អាស៊ី នេះក៏ព្រោះក្រុមហ៊ុនតែងតែឱ្យតម្លៃទៅលើចុងភៅ ដែលចូលចិត្តអភិវឌ្ឍន៍ម្ហូបជាតិសាសន៍របស់ខ្លួន ជាមួយចំណង់ចំណូលចិត្តប្លែក សាមញ្ញនិយម និង និរន្តរភាព។ ហើយ លោក សៅ សុភ័ក្ត្រ គឺជាមេចុងភៅម្នាក់ ដែលតែងតែចែករំលែកតម្លៃទាំងនេះ ជាមួយម្ហូបច្នៃប្រឌិតរបស់ខ្លួន។ ដូច្នេះហើយក្រុមហ៊ុនមិនរារែកឡើយក្នុងការតែងតាំងលោកជាទូតសុច្ឆន្ទៈដំបូងគេប្រចាំតំបន់អាស៊ី៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

អ្នកស្រាវជ្រាវរកឃើញថា ការមើលប្រុសស្អាតមានប្រយោជន៍ជួយដល់ខួរក្បាល ជួយដល់ការចងចាំល្អចំពោះសមនុស្សស្រីអាយុច្រើន

ធ្លាប់ Locked Profile អត់? អ្នកលេងហ្វេសប៊ុកដែល Locked Profile គឺអាចមកពីហេតុផល ៤ យ៉ាងនេះ

មិនគួរឱ្យជឿ! អ្នកវិទ្យាសាស្ត្រយកកាកសំណល់ប្លាស្ទិកទៅបំប្លែងជារសជាតិវ៉ាន់នីឡា អាចប្រើប្រាស់លើអាហារ និង គ្រឿងសម្អាងបាន

តួត្លុក ព្រះនាងតូច រំជួលចិត្ត ធ្លាប់តែឮចាស់ៗតំណាល ពេលនេះត្រូវមកសម្តែងខ្លួនឯងនៅជំរំភៀសសឹក ដើម្បីព្យាបាលផ្លូវចិត្តប្រជាជនខ្មែរ

អ្នកទេសចរជិត ១ ម៉ឺននាក់ នាំគ្នារំសាយមិនទៅលេងប្រទេសថៃ ក្រោយមានរឿងប៉ះទង្គិចនៅព្រំដែន

ព័ត៌មានបន្ថែម

អ្នកស្រាវជ្រាវរកឃើញថា ការមើលប្រុសស្អាតមានប្រយោជន៍ជួយដល់ខួរក្បាល ជួយដល់ការចងចាំល្អចំពោះសមនុស្សស្រីអាយុច្រើន

មិនគួរឱ្យជឿ! អ្នកវិទ្យាសាស្ត្រយកកាកសំណល់ប្លាស្ទិកទៅបំប្លែងជារសជាតិវ៉ាន់នីឡា អាចប្រើប្រាស់លើអាហារ និង គ្រឿងសម្អាងបាន

អ្នកទេសចរជិត ១ ម៉ឺននាក់ នាំគ្នារំសាយមិនទៅលេងប្រទេសថៃ ក្រោយមានរឿងប៉ះទង្គិចនៅព្រំដែន

សម្គាល់មើលផង! បើសុខៗអណ្តាតប្រែប្រួលឡើងពណ៌ ៧ យ៉ាងនេះ កំពុងប្រាប់អ្នកពីបញ្ហាសុខភាពផ្នែកខាងក្នុង

ម្យ៉ាងដែរ! មានលុយជិត ៣០ ម៉ឺនដុល្លារតែខ្លាចគេខ្ចី មានអីកុម្ម៉ង់ទិញអីវ៉ាន់អនឡាញមកគរទុកពេញផ្ទះ ទាល់អស់លុយ

(វីដេអូ) រំជួលចិត្ត! ស្ត្រីជាជនស៊ីវិលម្នាក់រៀបរាប់ទាំងតក់ស្លុ/ត ពេលជាប់នៅប្រាសាទព្រះវិហារថ្ងៃថៃឈ្លានពាន ថៃផ្លោងគ្រា/ប់គ្មានមេត្តា

វង្វេងទៅៗ! ថៃបែកគំនិតសង់រូបសំណាកស្រដៀងព្រះបាទជ័យវរ្ម័នទី ៧ រួចនាំគ្នាគោរពបូជាចាត់ទុកជាដូនតាខ្លួន

មែនក៏អី? អ្នកដាក់រូប Profile ដដែលយូរៗឆ្នាំមិនព្រមប្តូរ ភាគច្រើន ៩០% គេថាគឺជាមនុស្សស្មោះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ