មើលលេងៗទៅ! ក្នុងខែ «កុម្ភៈ» រាសីឆ្នាំទាំង ១២ មានឡើងមានចុះ តែក៏មានរបៀបកែកុនសម្រាប់អ្នករាសីស្រុតចុះ

Share This

នៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៥ លោកគ្រូចិនសែ ម៉ុង ដែលកំពុងមានប្រជាប្រិយភាពតាមរយៈការចែករំលែកចំណេះដឹងហុងស៊ុយ បានចែករំលែកនូវរឿងរ៉ាវឆ្នាំទាំង ១២ ដែលបានកើតឡើង និង របៀបកែកុនក្នុងខែ «កុម្ភៈ» នេះ ដែលតាមក្បួនហុងស៊ុយគិតចាប់ពីថ្ងៃទី ០៣ ខែកុម្ភៈ ដល់ថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៥។

ជាក់ស្ដែង រឿងរ៉ាវឆ្នាំទាំង ១២ ដែលកើតឡើង ក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ មានដូចតទៅ ៖

១. ឆ្នាំជូត

ក្នុងខែនេះ ថាមពលរាសីរបស់អ្នក គឺមានភាពល្អប្រសើរខ្លាំង អ្នកអាចមានគំនិតថ្មីៗ ក្នុងការដោះស្រាយបញ្ហាចំពោះមុខ ឬមានគំនិតក្នុងការបើករកស៊ីរបរថ្មី តែសូមអ្នកប្រុងប្រយ័ត្នបន្តិច ព្រោះអ្វីដែលនិយាយខាងលើនេះ អាចរារាំងដោយមនុស្សម្នាក់ ដែលគេម្នាក់នោះ បែរជាចូលចិត្តអ្នកខ្លាំង ឬនិយាយផ្អែមៗ ជាមួយអ្នកក្នុងខែកុម្ភៈនេះ។

ដំណោះស្រាយ ៖ សូមព្យាយាមធ្វើបុណ្យចែកទានឱ្យបានច្រើនតាមការគួរ និង គួរពាក់ប្លាទីនសជាប់ខ្លួនឱ្យបានយ៉ាងតិច ១។

២. ឆ្នាំ ឆ្លូវ

រាសីរបស់អ្នកក្នុងខែនេះ ប្រយ័ត្នគេបោកប្រាស់កេងចំនេញលើកម្លាំង ឬ រាងកាយរបស់អ្នក ការបោកប្រាស់នេះកើតចេញពីមនុស្សដែលអ្នកស្រលាញ់ ឬ ទុកចិត្តបំផុត ដូចនេះប្រយ័ត្នឱ្យបានខ្ពស់។ សម្រាប់អ្នកដែលកំពុងមានជំងឺដុំសាច់ ឬ ជំងឺមហារីក សូមប្រុងប្រយ័ត្នលើបញ្ហាផ្លូវចិត្តបន្តិច ហើយគួរទៅលេងតំបន់ភ្នំឱ្យបានច្រើន ដូចជាតំបន់ខេត្តកំពត ភ្នំបូកគោ ភ្នំគីរីរម្យជាដើម

ដំណោះស្រាយ ៖ សូមអ្នកព្យាយាមហូបអាហារបួស បន្លែឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន កាន់តែហូបកាន់តែល្អប្រសើរ។

៣. ឆ្នាំខាល

ក្នុងខែនេះ អ្នកអាចមានស្មារតីល្អខ្លាំង ការងារជាច្រើនដែលស្ទះ អាចដោះស្រាយចេញជាបន្តបន្ទាប់ តែចាប់ផ្ដើមដោះចេញពីបញ្ហាតូចៗទៅមុន។ ក្នុងខែនេះ អ្នកឆ្នាំខាលអាចនិយាយថា រហ័សជាងខែមុន ដូចនេះអ្នកត្រូវយកចិត្តទុកដាក់ប្រើប្រាស់ពេលវេលាក្នុងខែនេះឱ្យបានល្អបំផុត ព្រោះឆ្នាំនេះអ្នកឆុងឆ្នាំផង ខែល្អមិនសូវមានច្រើនទេ។

ដំណោះស្រាយ ៖ គួរឧស្សាហ៍ធ្វើបុណ្យឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន។

៤. ឆ្នាំថោះ

រាសីខែនេះគឺមិនសូវល្អប៉ុន្មាននោះទេ សូមប្រុងប្រយ័ត្នគ្រោះថ្នាក់ពាក់ព័ន្ធជាមួយឆ្អឹង ដូចជាឈឺឆ្អឹង ចុកដៃចុកជើង បាក់ថ្លោះ ជាដើម។ ចំពោះរឿងផ្សេងៗទៀត គឺមិនជាបញ្ហានោះទេ។

ដំណោះស្រាយ ៖ ក្នុងខែនេះ បើអាចសូមអ្នកទៅបរិច្ចាគឈាម ឬ បូមឈាមចេញពីខ្លួនបន្តិច ឬ ធ្វើយ៉ាងណាឱ្យមានឈាមហូរចេញពីខ្លួនបន្តិច គឺអាចឆ្លងផុតបានច្រើនភាគរយគួរសម តែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នបន្ថែម។

៥. ឆ្នាំរោង

ក្នុងខែនេះ សូមអ្នកប្រុងប្រយ័ត្នជាមួយគ្រោះថ្នាក់នៅតំបន់ព្រៃភ្នំ ជាពិសេសសម្រាប់អ្នកដែលធ្វើការងារជាមួយគ្រឿងឈើ សូមប្រយ័ត្នបន្តិច ព្រោះអ្នកមានរបួសធ្ងន់ជាមួយគ្រឿងឈើ ឬវត្ថុធ្វើពីឈើ។ មួយទៀតសូមប្រុងប្រយ័ត្នជាមួយគ្រោះថ្នាក់ដោយសារភ្លើង រលាកកម្រិតធ្ងន់។

ដំណោះស្រាយ ៖ សូមអ្នកធ្វើបុណ្យឱ្យបានច្រើនជាមួយព្រះសង្ឃតាមដែលអាចធ្វើទៅបាន ពេលអ្នកអានអត្ថបទនេះហើយ សូមកាត់ក្រចកដៃ និង ក្រចកជើង ហើយប្រមូលក្រចកទាំងអស់នោះ ទៅដាក់នៅផើងផ្កា ឬយកទៅបណ្ដែងទឹកទន្លេក៏បានដែរ។

៦. ឆ្នាំម្សាញ់

រាសីក្នុងខែនេះ អាចនិយាយបានថាឆុងបន្តិចហើយ ភាគច្រើនបញ្ហាធំលើផ្លូវចិត្ត អាចឱ្យអ្នកឈឺក្បាលខ្លាំង ឬ ញឹកញាប់ ជាពិសេសគិតច្រើនខុសរបៀប បើនិយាយចំពោះអ្នកដែលកើតវិបត្តិផ្លូវចិត្តវិញ អាចកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។

ដំណោះស្រាយ ៖ សូមទៅលេងតំបន់ទឹកឈូ ទឹកធ្លាក់ ត្រាំទឹកធម្មជាតិលេងឱ្យបានច្រើន ទើបអាចសម្រួលបានខ្លះ។

៧. ឆ្នាំមមី

រាសីអ្នកក្នុងខែនេះ ជាខែដែលរាសីអ្នកឡើងខ្លាំង ដូចនេះសូមអ្នកប្រញាប់ទៅធ្វើការងារដែលអ្នកកំពុងធ្វើចុះ ព្រោះអាចទទួលបានជោគជ័យខ្ពស់។ រឿងដែលត្រូវប្រុងប្រយ័ត្នគឺអ្នកអាចមានជម្លោះជាមួយអ្នកមានគុណធ្ងន់ធ្ងរមួយ ដូចនេះត្រូវចេះទប់អារម្មណ៍ឱ្យបាននឹងនរ រក្សាចិត្តឱ្យត្រជាក់បំផុត តាមដែលអាចធ្វើទៅបាន ដើម្បីកុំឱ្យជម្លោះកាន់តែធ្ងន់ធ្ងរទៅទៀត។

ដំណោះស្រាយ ៖ សូមព្យាយាមរកស្លឹកទទឹម ៥ ត្រួយ មកត្រាំក្នុងទឹកស្អាត ១ ធុន ហើយងូតមុនចូលគេង អាចធ្វើបន្ទាប់ពីអ្នកបានអានអត្ថបទខាងលើនេះរួច។

៨. ឆ្នាំមមែ

ក្នុងខែនេះ រាសីអ្នកមិនសូវល្អនោះទេ អ្នកអាចជួបជាមួយក្រុមមនុស្សដែលមានចរិតកាចសាហាវដែលចង់មកបង្ករឿងជាមួយអ្នក បើអ្នកមិនទប់ខ្លួនទេ អ្នកអាចមានហិង្សាជាមួយក្រុមមនុស្សទាំងនោះ រហូតដល់ខាតបង់ធ្ងន់ធ្ងរបំផុត។

ដំណោះស្រាយ ៖ សូមអ្នកហូបអាហារក្ដៅៗ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

៩. ឆ្នាំវក

រាសីក្នុងខែនេះ អាចជ្រុះបាត់របស់មានតម្លៃ ដូចនេះសូមប្រុងប្រយ័ត្នឱ្យបានខ្ពស់តាមដែលអាចធ្វើទៅបាន។ អ្នកធ្វើការងារ អាចបាត់បង់ឪកាសការងារភ្លាមៗ សញ្ញាដែលអ្នកត្រូវបានបាត់បង់ការងារភ្លាមៗ មានដូចជា ឧស្សាហ៌វិលមុខ ចុកពោះ សុបិន្តអាក្រក់ បើមានសញ្ញាទាំងនេះ គឺមិនសូវល្អនោះទេ អាចបាត់ការងារ។

ដំណោះស្រាយ ៖ សូមព្យាយាមបរិច្ចាគខោអាវរបស់អ្នក ១ កំប្លេទៅកាន់ជនក្រីក្រ ឬជនខ្វះខាត គឺអាចកាត់បន្ថយគ្រោះខាងលើបានច្រើនភាគរយដូចគ្នា។

១០. ឆ្នាំរកា

រាសីអ្នកឆ្នាំរកា គឺល្អប្រសើរខ្លាំង អ្នកអាចទទួលបានឱកាសការងារច្រើន ហើយជាឱកាសដែលអ្នកអាចរកបានប្រាក់ច្រើនផងដែរ ចំពោះអ្នកពិបាកមានបុត្រ សូមព្យាយាមយកបុត្រក្នុងខែនេះ ព្រោះអាចមានថាមពលបុណ្យម្យ៉ាងដែលជួយឱ្យអ្នកឆាប់មានបុត្រ។

ដំណោះស្រាយ ៖ បើអ្នកចង់ហេងខ្លាំងជាងនេះ សូមកាត់សក់ឱ្យបានម្ដងក្នុងខែនេះ ជាពិសេសអាចកាត់បាននៅរៀងរាល់ថ្ងៃ ច័ន្ទ សុក្រ មិនកំណត់ម៉ោងទេ។

១១. ឆ្នាំច

រាសីក្នុងខែនេះ គឺល្អខ្លាំងណាស់ ការងារមិនមានពេលសម្រាកនោះទេ អ្នកឆ្នាំច គួរចំណាយពេលធ្វើបុណ្យសំពះព្រះកាន់តែច្រើន រាសី ឱកាសអ្នកកាន់តែរីកចម្រើនជាងបន្ថែមទៀត។

ដំណោះស្រាយ ៖ អ្នកឆ្នាំច គួរត្រាំទឹកត្រជាក់ៗឱ្យបានច្រើន គឺកាន់តែឱ្យអ្នកគិតការងារកាន់តែធ្លុះល្អ។

១២. ឆ្នាំកុរ

ជាទូទៅឆ្នាំកុរ អាចងាយឈ្លោះគ្នាដោយសារពាក្យសំដីបន្តិច ដូចនេះការងារមួយចំនួនត្រូវបានខូចការដោយសារតែពាក្យសំដីរបស់អ្នក ដូចនេះបន្ថយការនិយាយស្ដីឱ្យបានច្រើន រឿងនិយាយដើមគេប្រយ័ត្នម្ចាស់គេចាប់បាន។

ដំណោះស្រាយ ៖ សូមលែងត្រីទឹកសាបចំនួន ៨ ក្បាល ដើម្បីកាត់បន្ថយគ្រោះខាងលើនេះ៕

ប្រភព ៖ ហុងស៊ុយ

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ)​ ទៅទទួលពានរង្វាន់ដ៏ធំនៅវៀតណាម ស៊ីន យូប៊ីន ឆ្លៀតនាំយករបាំខ្មែរមណីមេខលាឡើងសម្ដែងលើឆាកដោយផ្ទាល់

អ្នកកំពង់ធំឆ្នាំនេះត្រៀមសប្បាយ ! អុំទូក ៣ ថ្ងៃ មានរៀបចំពិធីបណ្ដែតប្រទីប បង្ហោះគោម នៅបរិវេណសួនស្ទឹងសែន

ពុ.ទ្ធោអើយ! កំពុងជួបទុក្ខធ្វើបុណ្យស-ព ស្រាប់តែមេឃភ្លៀងបាក់រលំជញ្ជាំងរោងបុណ្យ សង្កត់មនុស្សស្លា-/ ប់អស់ ៦ នាក់

ជាង ២០ ឆ្នាំមុនធ្លាប់ជ្រកក្រោមទ្រនំរួមគ្នា ហេង ពិទូ និង សាន រ័ត្នបញ្ញាស័ក្ត នៅតែមានចិត្តគំនិតនេះចំពោះគ្នាមិនប្រួលប្រែ

សល់ ២ ខែទៀតដាច់ឆ្នាំ ២០២៥ ហើយ! បើនៅតែលេងសើចនឹងជីវិតមិនគិត ៩ ចំណុចនេះ ជីវិតដឹងតែតោកយ៉ាកទៀតហើយ

ព័ត៌មានបន្ថែម

អ្នកកំពង់ធំឆ្នាំនេះត្រៀមសប្បាយ ! អុំទូក ៣ ថ្ងៃ មានរៀបចំពិធីបណ្ដែតប្រទីប បង្ហោះគោម នៅបរិវេណសួនស្ទឹងសែន

ពុ.ទ្ធោអើយ! កំពុងជួបទុក្ខធ្វើបុណ្យស-ព ស្រាប់តែមេឃភ្លៀងបាក់រលំជញ្ជាំងរោងបុណ្យ សង្កត់មនុស្សស្លា-/ ប់អស់ ៦ នាក់

ប្រុសៗគួរគិតឡើងវិញ! អ្នកជំនាញថា ប្រុសៗគួរតែអង្គុយនោម ប្រសើរជាងឈរនោម ព្រោះជួយសម្រួលបញ្ហាសុខភាពច្រើន

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ព្រឹកមិញ! សកម្មជននយោបាយថៃ មិនសុខចិត្ត នាំពលរដ្ឋទៅអុកឡុកនៅភូមិព្រៃចាន់ តែត្រូវអនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ចេញមុខព្រមាន

មិនតូចតាចទេ! កម្លាំង CMAC បានសម្អាតគ្រាប់ផ្លោងសល់ពីសង្គ្រាម ធ្លាក់ចំផ្លូវគ្រួសក្រហម នៅព្រះវិហារ មានជម្រៅជាង ៤-៥ ម៉ែត្រ

សំណេរ ២ ផ្សេងគ្នាជាសារពីនារីអាថ៌កំបាំង កំពុងធ្វើឱ្យពិភពអ្នកលក់អនឡាញក្រឡាប់ចាក់ ព្រោះរឿងមួយៗសុទ្ធតែក្ដៅដូចភ្នំភ្លើងផ្ទុះ

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

ស្វែងរកព័ត៌មាន​ ឬវីដេអូ