ថ្ងៃ ១៤ កុម្ភៈ ទិវានៃក្តីស្រឡាញ់ឆ្នាំ ២០២៥ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានឃើញមកហើយមានសិល្បករ សិល្បការិនីជាច្រើនបានបង្ហាញក្តីស្រឡាញ់តាមរយៈការបង្ហោះសារ ការទិញបាច់ផ្កា ការទិញកាដូ និង ការជួបជុំជាមួយមនុស្សជាទីស្រឡាញ់។
កំពូលតារាចម្រៀងរ៉េប វណ្ណដា ក៏ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ដូចគ្នាដែរ ដោយក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ មិនខុសពីថ្ងៃពិសេសៗផ្សេងទៀតឡើយ គឺលោកបាននាំមិត្តស្រី គឺកញ្ញា Lauryn ទៅញុំាអាហារនៅហាងលំដាប់ផ្កាយមួយកន្លែងក្នុងទីក្រុងភ្នំពេញ។
ដោយឡែក អ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍កាន់តែខ្លាំង និង ឡើងជាតិស្ករជួសគូនេះ ព្រោះតែលោក វណ្ណដា ចេះ Surprise មិត្តស្រី ខណៈកំពុងញុំាអាហារសុខៗ ឱ្យគេលើបាច់ផ្កាយ៉ាងធំហុចឱ្យ Lauryn។
ក្នុងនោះ អ្នកគាំទ្រលើកឡើងថា វណ្ណដា មិនសូវបង្ហាញទង្វើផ្អែមល្ហែមលើបណ្តាញសង្គមញឹកញាន់នោះទេ តែ Valentine’s Day ឆ្នាំនេះ លោកបង្ហាញភាពផ្អែមល្ហែមទៅកាន់មិត្តស្រីជាសាធារណបង្ហោះលើគណនី IG និង fb ផ្ទាល់តែម្តង។ ងាកទៅកាន់កញ្ញា Lauryn វីញក៏រីករាយបិទមាត់មិនជិត និង បានបង្ហោះរូបមិត្តប្រុសដោយភ្ជាប់នូវពាក្យស្នេហាយ៉ាងមានន័យថា៖ «My everyday Valentines»៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖