នារីវ័យក្មេងម្នាក់ មានជំនាញលៀនអណ្តាតវែង ទាក់ទាញអ្នកគាំទ្រខ្លាំង (មានវីដេអូ)
មកជួបជាមួយនាង Gerkary Bracho Blequett ដែលមានអាយុ ២០ ឆ្នាំមកពី Ocala នៃរដ្ឋផ្លរីដា ។ នាងទើបតែបានឈានមកដល់ការទស្សនារហូតរាប់លាននៅលើឆាណែល YouTube ។ នៅក្នុងវីដេអូនាងបានបង្ហាញពីជំនាញឆ្នើមរបស់នាងដែលធ្វើសកម្មភាពលៀនអណ្តាតដ៏វែងរបស់នាងតែម្តង ។ អណ្តាតដ៏វែងនេះគ្រប់គ្រាន់ដើម្បីឱ្យនាងលិឍដល់កែងដៃរបស់នាង ។
Gerkary រស់នៅជាមួយឪពុកម្តាយរបស់នាង និង បានចូលរៀនដូចគេឯងដែរ ហើយនាងគឺដូចជាក្មេងរាប់ពាន់នាក់ផ្សេងទៀតនៅក្នុងសង្កាត់របស់នាង ។ នាងមានមិត្តភ័ក្តិច្រើនហើយមិនមានស្លាកស្នាមអ្វីដែលថានាងខុសពីគេទេ ។ ប៉ុន្តែថ្ងៃមួយជីវិតរបស់នាងបានផ្លាស់ប្តូរ មិត្តភក្ដិរបស់នាងបានជំរុញនាងលៀនអណ្តាតរបស់នាងឱ្យដល់ភ្នែក ហើយស្រាប់តែនាងអាចធ្វើបានយ៉ាងងាយស្រួល ។
ដូច្នេះពួកគេបានសួរទៅនាងថាតើនាងអាចលៀនអណ្តាតទៅដល់ត្រចៀកបានទេ ? Gerkary បានសារភាពថានាងបានប្រឹងលៀនអណ្តាតរបស់នាងអស់រយៈពេលមួយសប្តាហ៍ដើម្បីធ្វើបែបនេះ ហើយទីបំផុតគឺអាចធ្វើបាន ។ ចាប់តាំងពីពេលនោះមកនាងដឹងថានាងមានភាពខុសគ្នាពីមនុស្សគ្រប់គ្នា ។ នាងមាន លក្ខណៈពិសេសមួយដែលអនុញ្ញាតឱ្យនាងមានអារម្មណ៍ពិសេស ។ នាងគិតថានាងអាចធ្វើអ្វី មួយជាមួយនឹងរឿងនោះដើម្បីក្លាយជាអ្នកល្បីល្បាញ ។ រឿងដំបូងគឺថតវីដេអូពីរ-បី និង បើកឆាណែល YouTube ផ្ទាល់ខ្លួនរបស់នាង ។ នៅក្នុងវីដេអូទាំងនោះនាងកំពុងបង្ហាញ អណ្តាតរបស់នាងដោយលៀនវាចេញពីមាត់របស់នាង ។
YouTubers មានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែនាងអាចលៀនអណ្តាតលិឍដល់កែង ដៃខ្លូនឯងបាន ដែលនោះជាការគួរឱ្យចាប់អារម្មណ៍ ។ មនុស្សម្នាបានចង់ដឹងថែមទៀត អំពីនារីវ័យក្មេងនេះ ហើយអ្នកកាសែតបានចាប់ផ្តើមដេញតាមរកនាង Gerkary ដោយពួក គេបានសុំឱ្យនាងលៀនអណ្តាតម្តង ហើយម្តងទៀត ។ នាងពិតជាចូលចិត្តការយកចិត្តទុកដាក់នេះ តែនាងកម្របង្ហាញការសម្ងាត់ដល់អ្នកដទៃដោយសារប្រតិកម្មរបស់មនុស្សខុសគ្នា ។ មានអ្នកខ្លះថាវាអាក្រក់ណាស់ ឯអ្នកខ្លះទៀតនិយាយថា «អស្ចារ្យមែន» ។
នាង Gerkary ក៏ចែករំលែករូបថតរបស់នាងនៅលើ Instagram ផងដែរ ។ នាងនិយាយថាដំបូងនាងបានបង្ហោះរូបភាព ហើយមនុស្សមិនជឿថាវាពិតទេ ។ ពួកគេបានបន្ទោសនាងពីការប្រើប្រាស់កម្មវិធី Photoshop ប៉ុន្តែបន្ទាប់ពីនាងបានចែករំលែកវីដេអូខ្លីមួយនៅទីនោះនាងទទួលបានអ្នក Follow ថ្មីជាច្រើននាក់ពេញមួយយប់ ។ អ្នក Follow បានសុំឱ្យនាងប្រាប់ពីជីវិតរបស់នាងបន្ថែមទៀត ។ ក្មេងស្រីរូបនេះបានសារភាពថានាងកំពុងមានអារម្មណ៍ល្បីល្បាញ ហើយនោះជារឿងដ៏អស្ចារ្យ ។
ថ្មីៗនេះគេបានរកឃើញថា Nick Stoeberl ជាអ្នកកាន់កំណត់ត្រាអណ្តាតវែងបំផុតដែលមានប្រវែងតែ ៣,៩៧ អ៊ីងប៉ុណ្ណោះ ខណៈពេលដែលនាង Gerkary Bracho Blequett មានប្រវែងរហូតដល់ ៤,៤៨ អ៊ីងឯណោះ ។ ដូច្នេះមានន័យថានាងមានឱកាសទាំងអស់ ដើម្បីចូលទៅក្នុងកំណត់ត្រាពិភពលោកនាពេលឥឡូវនេះ ៕
ប្រភព៖ topbanger