ឃើញឆ្មាខ្លួនមានភ្នែកអាក្រក់មើល ស្ត្រីម្នាក់ជះលុយជាង ១ ពាន់ដុល្លារ វះកាត់កែសម្ផស្សឆ្មាឱ្យស្អាតទាក់ទាញ
សត្វឆ្មាមួយក្បាល ត្រូវបានទទួលការវះកាត់កែកែវភ្នែកដ៏អាក្រក់របស់វាចេញ រហូតទទួលបានលទ្ធផលជោគជ័យ ដែលការវះកាត់នេះធ្វើឡើងនៅមន្ទីរពេទ្យ Rupeng ក្រុង Nanjing ខេត្ត Jiangsu ប្រទេសចិន ។
ប្រភពពីស្ត្រីម្ចាស់ឆ្មាខាងលើបានឱ្យដឹងថា នាងគិតថាភ្នែកឆ្មារបស់នាងអាក្រក់ ដូច្នេះហើយទើបនាងបានចំណាយថវិកា ១៥០០ ដុល្លារ ដើម្បីវះកាត់កែកែវភ្នែករបស់វាឱ្យមើលទៅស្អាត ។
ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យ Rupeng បានយកចិត្តទុកដាក់ទ្វេដងទៅលើការវះកាត់នេះ ហើយក៏បានលើកទឹកចិត្តថា នេះជាការវះកាត់ធម្មតាមួយដែលសត្វក៏អាចទទួលបានឱកាសនេះដែរ ខណៈដែលក៏មានមនុស្សជាច្រើនរិះគន់យ៉ាងខ្លាំងទៅលើម្ចាស់ឆ្មា ថាមិនគួរបំផ្លាញកោសិកាធម្មជាតិដ៏ពិសេសរបស់វាឡើយ ៕
ដោយ៖ ម៉ានី
ប្រភព៖ worldofbuzz