ទីក្រុងខ្មោចមួយកន្លែង នៅប្រទេសមិកស៊ិក មានរឿងរ៉ាវព្រឺឆ្អឹងខ្នងយ៉ាងអាថ៌កំបាំង
ក្រុងខ្មោចមួយកន្លែង ដែលជាអតីតទីក្រុងនៃរ៉ែប្រាក់ស្ថិតនៅក្នុងភូមិ Real de Catorce រដ្ឋ San Luis Potosí ប្រទេសមិកស៊ិក បានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីយុវជនម្នាក់ថតបង្ហោះនៅបណ្ដាញសង្គមរបស់ខ្លួន។
ក្រុងខ្មោចខាងលើនេះមានឈ្មោះថា The tiny Mexican វានៅដាច់ស្រយាលបំផុតតាមជួរភ្នំ Sierra de Catorce ដែលជាហេតុនាំឱ្យមានភាពលំបាកដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ដូចនេះកម្រនឹងមានអ្នកណាបានទៅដល់ណាស់ ។
ជាមួយគ្នានេះដោយសារក្ដីស្រមៃតាំងពីនៅកុមារភាព ទើបបានជំរុញចិត្តនិស្សិតអូស្ត្រាលីម្នាក់ ឱ្យធ្វើដំណើរទៅដល់ក្រុងខ្មោចខាងលើ ព្រមទាំងបានចែករូបថតរបស់ខ្លួនឱ្យមនុស្សទូទាំងពិភពលោកបានឃើញថែមទៀតផង ។ ខាងក្រោមនេះ គឺជាទិដ្ឋភាពក្រុងខ្មោច នៅប្រទេសមិកស៊ិក ដ៏កម្រមានអ្នកមានឃើញ និង ទៅដល់ ៖
ប្រភព៖ Dailymail