ការសិក្សាថ្មីរកឃើញថា ខឹងច្រើន ធ្វើឱ្យឡើងទម្ងន់
កំហឹង មិនមែនត្រឹមតែធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អនោះទេ តែឥទ្ធិពលរបស់វាក៏អាចប៉ះពាល់ធ្ងន់ធ្ងរលើសអ្វីដែលអ្នកគិតទៀតផង ។ ការសិក្សាថ្មីមួយបានរកឃើញថា ផលរំខានមួយក្នុងចំណោមផលប៉ះពាល់ជាច្រើន គឺ ការឡើងទម្ងន់ ។
កំហឹង មិនមែនកើតឡើងតែក្នុងអារម្មណ៍របស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងដំណើរការគីមីនៃរាងកាយផងដែរ ។ នៅពេលយើងខឹង អ័រម៉ូន Adrenaline ត្រូវបានបញ្ចេញ ដែលបង្កឱ្យមានការថប់បារម្ភ ។ ដោយសារលំហូរឈាមចេញពីសរីរាង្គខាងក្នុងទៅសាច់ដុំ យើងមិនអាចមានអារម្មណ៍ឃ្លានបានឡើយនៅពេលយើងខឹង ។ ប៉ុន្តែវាជាផលប៉ះពាល់រយៈពេលខ្លីប៉ុណ្ណោះ ។
បន្ទាប់ពីកម្រិត អ័រម៉ូន Adrenaline ថយចុះ យើងនឹងមានអារម្មណ៍ត្រូវការបំពេញថាមពលដែលបាត់បង់ ហើយចាប់ផ្តើមឃ្លាន និង ចង់ញ៉ាំអាហារជាមិនខាន ។ មិនតែប៉ុណ្ណោះ ដោយសារតែយើងមានការថប់បារម្ភ វាអាចនាំឱ្យយើងញ៉ាំអាហារ ដោយមិនបានគិតពីអ្វីទាំងអស់ ៕
ប្រភព ៖ brightside