នៅស្រុកគេ គ្រាន់តែដើរជាន់សំបុកអណ្តើកត្រូវចាប់ខ្លួនដែរ !
កាលពីពេលថ្មីៗនេះ ស្ត្រីជនជាតិចិនម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានដើរជាន់សំបុកអណ្ដើកនៅឆ្នេរសមុទ្រ Miami នៅរដ្ឋផ្លរីដា ។ ស្ត្រីខាងលើមានឈ្មោះ Yaqun Lu អាយុ ៤១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទយាយី ឬ បំផ្លិចបំផ្លាញសំបុកអណ្ដើកសមុទ្រ ខណៈដែលសាក្សីក៏បានអះអាងថា ស្ត្រីរូបនេះក៏បានដើរជាន់វាដោយជើងទទេពិតប្រាកដមែន តែសំណាងល្អដែលពងអណ្ដើកមិនបែក ។
តែយ៉ាងណាក៏ដោយ សំណុំរឿងរបស់ Yaqun Lu នឹងត្រូវកាត់ទោសនៅថ្ងៃទី ១៥ ខែកក្កដាខាងមុខនេះ ហើយគេរំពឹងថា នាងនឹងត្រូវពិន័យជាប្រាក់ដ៏ច្រើន ៕
ដោយ៖ ម៉ានី
ប្រភព៖ nextshark