ព្រឺក្បាលខ្ញាកៗ! តិចច្រឡំទៅលេងកោះនៅប្រេស៊ីលមួយនេះអី ប្រហែលជាគ្មានជីវិតត្រឡប់ទៅវិញទេ
កោះ Ilha da Queimada Grande ត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈឈ្មោះហៅក្រៅថា «កោះពស់» ។ កោះនេះមានទីតាំងស្ថិតនៅឆ្នេរសមុទ្រប្រេស៊ីល ក្នុងមហាសមុទ្រអាត្លង់ទិច ហើយត្រូវបានគេរាប់ជាផ្នែកមួយនៃតំបន់ Itanhaém ក្នុងរដ្ឋ São Paulo ប្រទេសប្រេស៊ីល ។
កោះ Ilha da Queimada Grande នេះដែរមានទំហំតូច និងមានមាត្រដ្ឋានខុសៗគ្នា មិនតែប៉ុណ្ណោះវាក៏ត្រូវបានគ្របដណ្ដប់ដោយព្រៃដ៏ក្រាស់ ។ វាស្ថិតក្នុងកម្ពស់ពីកម្រិតទឹកសមុទ្ររហូតដល់២០៦ ម៉ែត្រ ចំណែកអាកាសធាតុគឺត្រជាក់១៨អង្សារនៅក្នុងខែសីហា និង ២៧អង្សារនៅខែមីនា ដូច្នេះហើយវាគឺជាជម្រកមួយដ៏ប្រសើរសម្រាប់សត្វពស់អសិរពិសជាច្រើនប្រភេទសម្របខ្លួនរស់នៅ ។
គួរបញ្ជាក់ថា បច្ចុប្បន្នកោះ Ilha da Queimada Grande ត្រូវបានគេហាមឃាត់ទាំងស្រុងមិនឱ្យមនុស្សរស់នៅ ឬឆ្លងកាត់ ព្រោះតែខ្លាចគ្រោះថ្នាក់ដោយសារសត្វពស់ដែលមានប្រមាណជាង ៤ ពាន់ក្បាលកំពុងរស់នៅ មិនតែប៉ុណ្ណោះកោះនេះក៏ត្រូវបានគេចាត់ទុកជាកោះគ្រោះថ្នាក់បំផុតលើលោកផងដែរ ៕
ប្រភព៖ Wikipedia