គ្រូបង្រៀនម្នាក់ អាចបង្រៀនរាំដល់កូនសិស្សចំនួន ៤០០ នាក់ យ៉ាងល្អ និង កំពុងទទួលការចាប់អារម្មណ៍ (វីដេអូ)
វីដេអូឃ្លីបមួយដែលបង្ហាញពីសកម្មភាពរបស់គ្រូបង្រៀនម្នាក់ បង្រៀនកូនសិស្សរាំបទ «Dura» កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមចិន ។ គ្រូបង្រៀនខាងលើមានឈ្មោះ Zhang Guannan បង្រៀននៅសាលាមធ្យមសិក្សា P.E ក្នុងទីក្រុង Pingliang ខេត្ត Gansu ប្រទេសចិន ។
អ្វីដែលគេចាប់អារម្មណ៍នោះគឺ លោកគ្រូ Zhang Guannan បានបង្រៀនរាំដល់សិស្សចំនួនរហូតដល់ ៤០០ នាក់ នូវចង្វាក់រាំបទ «Dura» របស់តារាចម្រៀង Daddy Yankee ហើយពួកសិស្សទាំងនោះបានរាំតាមយ៉ាងល្អ ដោយព្រមៗគ្នាមើលទៅពិតជាគួរឱ្យជក់ចិត្តខ្លាំងណាស់ ។
លោក Zhang Guannan បាននិយាយថា ដំបូងឡើយកូនសិស្សរបស់គាត់ទាំងនោះហាក់ដូចជាមានភាពស្ទាក់ស្ទើរក្នុងការហាត់រៀនរាំ ព្រមទាំងមិនប្រសព្វហាត់រៀនផងដែរ ប៉ុន្តែក្រោយមកលោកបាននែនាំពួកគេឱ្យដឹងថា តាមពិតកាយវិការរាំបែបនេះ ជាមេរៀនអប់រំកាយដ៏ល្អមួយសម្រាប់យកទៅអនុវត្ត ។
គួរបញ្ជាក់ថា សម្រាប់វិធីសាស្ត្រនែនាំ ក៏ដូចជាការបង្រៀនសិស្សរហូតដល់ ៤០០ នាក់ ឱ្យរាំបានយ៉ាងល្អរបស់លោកគ្រូ Zhang Guannan ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមចិន ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ម៉ានី
ប្រភព៖ Nextshark