សិស្សអាយុ ១៦ ឆ្នាំពង្រត់អ្នកគ្រូអាយុ ២៦ ឆ្នាំ បាត់ពីផ្ទះរយៈពេល ១ ឆ្នាំ កំពុងធ្វើឱ្យម្ដាយឪពុកព្រួយបារម្ភ
យុវជនឈាមរាវអាយុ ១៦ ឆ្នាំ និង ជាសិស្សសាលាថ្នាក់ទី ៩ ម្នាក់ នៃវិទ្យាល័យមួយកន្លែងក្នុងទីក្រុង Trece Martires ខេត្ត Cavite ប្រទេសហ្វ៊ីលីពីន កំពុងធ្វើឱ្យម្ដាយឪពុកព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែគេបានពង្រត់គ្នាជាមួយអ្នកគ្រូបង្រៀនម្នាក់ បាត់ពីផ្ទះរយៈពេល ១ ឆ្នាំហើយបើគិតមកទល់ពេលនេះ ។
យុវជនខាងលើមានឈ្មោះ Noel ចំណែកអ្នកគ្រូរូបនោះមានឈ្មោះ Angelika Uy អាយុ ២៦ ឆ្នាំ ធ្វើការនៅតំបន់ Baclaran ទីក្រុង Parañaque ប្រទេសហ្វ៊ីលីពីន ។ តាមសម្ដីរបស់ម្ដាយឪពុក Noel បានឱ្យដឹងថា កូនប្រុសរបស់ខ្លួនបានស្គាល់គ្នាជាមួយ Angelika Uy តាមរយៈហ្វេសប៊ុក ហើយកាលនោះនាងបានលាក់បាំងថាខ្លួនមានអាយុ ១៥ ឆ្នាំ តាមពិតនាងមានអាយុ ២៦ ឆ្នាំទៅហើយ ។
ម្ដាយរបស់ Noel បានបញ្ជាក់ថា បន្ទាប់ពីស្គាល់ Angelika Uy កូនប្រុសក៏បានរត់ចេញពីផ្ទះដោយសារតែអ្នកគ្រូនោះ បានផ្ដល់កាដូថ្លៃដល់គេដែលមានដូចជា សម្លៀកបំពាក់ ស្បែកជើង និង កុំព្យូទ័រយួរដៃជាដើម មិនតែប៉ុណ្ណោះ Angelika Uy ថែមទាំងទទួលមរតកជាផ្ទះពីឪពុកជនជាតិចិនរបស់នាងទៀតផង នៅក្បែរខេត្ត Bulacan ។
គួរបញ្ជាក់ថា បច្ចុប្បន្ន Noel បានបោះបង់ការសិក្សាទាំងស្រុង ខណៈដែលឪពុកម្ដាយរបស់គេបានអង្វរសូមឱ្យ Angelika Uy អនុញ្ញាតឱ្យកូនប្រុសត្រឡប់មកផ្ទះវិញ ព្រោះពួកគាត់នឹកគេខ្លាំងណាស់ ៕
ដោយ៖ ម៉ានី
ប្រភព៖ nextshark