ព្រោះមិនចង់ឱ្យសិស្សមានស្នេហាក្នុងវ័យសិក្សា វិទ្យាល័យមួយនៅប្រទេសចិន បានចេញបទបញ្ជាដ៏ហួសចិត្តទាំងនេះ !
កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Weibo បាននាំគ្នារិះគន់យ៉ាងខ្លាំងទៅលើបទបញ្ជាផ្ទៃក្នុងថ្មីរបស់វិទ្យាល័យ Suiping ក្នុងខេត្ត Henan ប្រទេសចិន ដែលបទបញ្ជាថ្មីនេះហាមមិនឱ្យសិស្សប្រុស-ស្រី ហូបបាយជាមួយគ្នា ។
ចំពោះមូលហេតុដែលសាលាបានចេញបទបញ្ជាដូចនេះ គឺមិនចង់ឱ្យសិស្សមានស្នេហាក្នុងវ័យសិក្សា ។ ក្រៅពីហាមមិនឱ្យហូបអាហាររួមគ្នាជាមួយសិស្សប្រុស-ស្រី សាលាក៏មិនឱ្យនៅតែពីរនាក់ក្នុងបរិវេណសាលា លើសពីនេះសូម្បីតែសិស្សភេទដូចគ្នាក៏ហាមមិនឱ្យដើរដឹកដៃគ្នាផងដែរ ហើយប្រសិនបើមានមានសិស្សណាម្នាក់ល្មើសបទបញ្ជានេះ នឹងត្រូវបណ្ដេញចេញពីសាលាមិនខាន ៕
ដោយ៖ ម៉ានី
ប្រភព៖ Scmp