កម្រណាស់ ! ស្រ្តីម្នាក់បង្កើតកូនភ្លោះបានរហូត ៦ នាក់ ក្នុងរយៈពេលមិនដល់ ១០ នាទី
ស្ត្រីមួយរូបនៅទីក្រុង Houston ក្នុងរដ្ឋ Texas បានផ្តល់កំណើតកូនភ្លោះរហូតដល់ទៅ ៦ នាក់ ដែលអាចចាត់ទុកថាជាស្ត្រីដ៏កម្រមួយរូបក្នុងចំណោមស្ត្រីចំនួន ៤,៧លាននាក់ក្នុងពិភពលោក ។
លោកស្រី Thelma Chiaka អាចបង្កើតកូនភ្លោះចំនួន ៦ នាក់នេះក្នុងរយៈមិនដល់ ១០ នាទីនោះទេ ក្នុងនោះលោកស្រីបានបង្កើនកូនប្រុសភ្លោះ ២ គូ និង កូនស្រីភ្លោះ ១ គូ កាលពីសប្តាហ៍មុន នៅមន្ទីរពេទ្យ The Woman’s Hospital of Texas ។
ទារកទាំង ៦ នាក់នេះបានកើតនៅរវាងចន្លោះពី ម៉ោង ៤ និង ៥០ នាទី ទៅ ៤ និង ៥៩ នាទីព្រឹក ដែលមានទម្ងន់ចាប់ពី ០,៣៤ គីឡូក្រាមដល់ ០,៩ គីឡូក្រាម ។
បើយោងតាមមន្ទីរពេទ្យបានឱ្យដឹងថា ទារកម្នាក់ៗស្ថិតនៅក្នុងស្ថានភាពសុខភាពប្រក្រតី ហើយក៏កំពុងស្ថិតក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យនៅបន្ទប់ពិសេសក្រោយសម្រាលរួចផងដែរ ៕
ដោយ៖ សុផល
ប្រភព៖ Independent