![អ្នកជំនាញសិល្បៈរចនាជប៉ុនម្នាក់ ចាយលុយជាង ៥ ពាន់ដុល្លារ បង្កើតខ្សែបញ្ចូលថ្មទូរស័ព្ទគួរឱ្យខ្ពើម (វីដេអូ)](https://www.popular.com.kh/wp-content/uploads/2019/03/Master-Web-30-11-18-673pg.jpg)
អ្នកជំនាញសិល្បៈរចនាជប៉ុនម្នាក់ ចាយលុយជាង ៥ ពាន់ដុល្លារ បង្កើតខ្សែបញ្ចូលថ្មទូរស័ព្ទគួរឱ្យខ្ពើម (វីដេអូ)
អ្នកជំនាញខាងសិល្បៈរចនាជនជាតិជប៉ុនម្នាក់ បានបង្កើតខ្សែបញ្ចូលថ្មទូរស័ព្ទដៃ Iphone ស៊េរីទំនើបមួយ ដែលមានរូបប្លែកគួរឱ្យខ្ពើម មិនតែប៉ុណ្ណោះខ្សែនេះ ក៏មានចលនា និង សំឡេងផងដែរ នៅពេលដែលបញ្ចូលថ្មម្ដងៗ ។
ខ្សែបញ្ចូលថ្មថ្មីនេះ មានឈ្មោះ «Grow Cable» បានបង្កើតឡើងដោយលោក Iizawa Mio ដែលជាអ្នកជំនាញសិល្បៈរចនាមួយរូប និង ជាអ្នកលក់តាម Online ផងដែរ ។ ចំពោះ Grow Cable បានធ្វើឱ្យមនុស្សជាច្រើននាក់ ដែលបានឃើញវាមានអារម្មណ៍ភ្ញាក់ផ្អើល និង លាន់មាត់ថា WTF ហើយចំពោះថ្លៃផលិតវិញគឺចំណាយអស់ ៥៦០០ដុល្លារឯនោះ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ម៉ានី
ប្រភព៖ nextshark