![អ្នកភូមិរាយការណ៍ថាឃើញក្រពើក្បែរផ្ទះ ប៉ូលិសខំស្រូតទៅជាបន្ទាន់ តែតាមពិតជាក្រពើក្លែងក្លាយសោះ](https://www.popular.com.kh/wp-content/uploads/2024/05/feature-18.jpg)
អ្នកភូមិរាយការណ៍ថាឃើញក្រពើក្បែរផ្ទះ ប៉ូលិសខំស្រូតទៅជាបន្ទាន់ តែតាមពិតជាក្រពើក្លែងក្លាយសោះ
ប៉ូលិសនាប្រទេសអង់គ្លេស បានធ្វើការឆ្លើយតបភ្លាមៗទាំងហួសចិត្តអស់សំណើច ក្រោយមានការរាយការណ៍ពីភូមិតូចមួយថា មានអ្នកឃើញក្រពើមួយក្បាលចេញលុកលុយក្នុងទឹកថ្លុកក្បែរនោះ ដោយតាមពិតជាក់ស្ដែង ពេលប៉ូលិសទៅដល់ក្រពើនោះត្រឹមជាក្បាលក្រពើជ័រតែប៉ុណ្ណោះ។
តាមប៉ូលិសបានឱ្យដឹងថា ពួកគេត្រូវបានអ្នកភូមិរាយការណ៍ប្រាប់ ដោយរៀបរាប់ថា ពួកគេបានប្រទះឃើញក្រពើមួយក្បាលហែលក្នុងទឹកដក់ (ទឹកភ្លៀង) ក្បែរភូមិ។ មិនចាំយូរ ប៉ូលិសក៏បានចុះទៅដល់ទីតាំងភ្លាមៗ ប៉ុន្តែអ្វីដែលពួកគេបានរកឃើញនោះ តាមពិតទៅគឺជាក្បាលក្រពើធ្វើពីប្លាស្ទិក ដែលមានអ្នកដាក់នៅទីនោះក្នុងន័យលេងសើចប៉ុណ្ណោះ។
ដោយការហួសចិត្ត ប៉ូលិសក៏បាននាំគ្នាចាប់កាន់ក្បាលក្រពើជ័រនោះ យកមកថតលេងសើចផងដែរ ហើយរឿងរ៉ាវនេះក៏បានធ្វើឱ្យមហាជនអ្នកលេងតាមបណ្ដាញសង្គមមានការហួសចិត្តអស់សំណើចដូចគ្នា៕
ប្រភព៖ 9GAG