![ស្រឡាំងកាំងអស់! ធ្វើការឆ្ងាយផ្ទះយូរ ជូរមាត់ពេកហៅនារីតាមអនឡាញឡើងសណ្ឋាគារ តែប៉ះប្រពន្ធខ្លួនឯង មិនដឹងនាងរករបរនេះតាំងពីអង្កាល់](https://www.popular.com.kh/wp-content/uploads/2024/04/SR3-11.jpg)
ស្រឡាំងកាំងអស់! ធ្វើការឆ្ងាយផ្ទះយូរ ជូរមាត់ពេកហៅនារីតាមអនឡាញឡើងសណ្ឋាគារ តែប៉ះប្រពន្ធខ្លួនឯង មិនដឹងនាងរករបរនេះតាំងពីអង្កាល់
ពិតជារឿងរ៉ាវមួយដ៏គួរឱ្យហួសចិត្តខ្លាំងណាស់ ដែលបុរសជនជាតិចិនម្នាក់លួចហៅនារីរកស៊ីផ្លូវភេទតាមអនឡាញមកសណ្ឋាគារ ស្រាប់តែហៅប៉ះប្រពន្ធខ្លួនឯង មានអីឆេះដុំរៀងខ្លួនរហូតដល់កើតទៅជាហិង្សា។
តាមព័ត៌មានបានឱ្យដឹងថា បុរសខាងលើមានប្រពន្ធកូនរួចទៅហើយ ហើយក៏បានចេញមកធ្វើការឆ្ងាយពីផ្ទះដើម្បីធ្វើការរកស៊ីផ្គត់ផ្គង់ពួកគេ។ ថ្ងៃមួយគេបានធ្វើដំណើរត្រឡប់ទៅផ្ទះមុនថ្ងៃ ដើម្បីទៅជួបប្រពន្ធកូនក្នុងថ្ងៃចូលឆ្នាំ តែមិនទាន់ដល់ផ្ទះផង មេឃក៏ងងឹតទើបសម្រេចចិត្តចូលទៅសម្រាកនៅក្នុងសណ្ឋាគារមួយកន្លែងសិន។ ខណៈកំពុងសម្រាកក្នុងបន្ទប់នោះ ក៏បានឃើញប័ណ្ណឃោសនារកស៊ីផ្លូវភេទតូចមួយនៅជាប់នឹងទ្វារ។ ឃើញបែបនេះក៏ភ្លេចប្រពន្ធកូននៅផ្ទះភ្លែត រួចក៏ទាក់ទងលេខទូរស័ព្ទទៅដើម្បីហៅនារីម្នាក់ឱ្យមកបម្រើខ្លួន។
![](https://www.popular.com.kh/wp-content/uploads/2024/04/1b.jpg)
មួយសន្ទុះក្រោយមកនារីនោះក៏មកដល់ តែនាងចេះតែគេចមុខ និង ដូចជាចង់រត់ចេញពីបន្ទប់វិញ ទើបបុរសរូបនេះបានចូលទៅបង្ខំមើលមុខនាង ស្រាប់តែភ្ញាក់ផ្អើលជាខ្លាំង ព្រោះតាមពិតជាប្រពន្ធខ្លួនឯងសោះ។ ក្រោយពីដឹងហើយ ទាំងគូក៏ចាប់ផ្តើមឈ្លោះគ្នាយ៉ាងខ្លាំង រហូតក្លាយទៅជាការប្រវាយប្រតប់ផ្អើលអស់ពេញមួយសណ្ឋាគារនោះ។ ខាងសណ្ឋាគារក៏បានហៅប៉ូលិសមកជួយអន្តរាគមន៍ ដោយគេបានឃាត់ខ្លួនប្តីប្រពន្ធទៅឃុំខ្លួនទុកជាបណ្តោះអាសន្ន និង ផាកពិន័យជាប្រាក់ផងដែរ៕
![](https://www.popular.com.kh/wp-content/uploads/2024/04/Cf01AZgXEAEx_6_-scaled.jpg)