កូនភ្លោះមានក្បាលជាប់គ្នា ដែលជាប់ Guiness មានអាយុច្រើនជាងគេ បានបាត់បង់ជីវិតទៅហើយក្នុងវ័យ ៦២ ឆ្នាំ
ថ្មីៗនេះ តាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា កូនភ្លោះស្រីមានក្បាលជាប់គ្នា Laurie and George Chappell ដែលបានជាប់ Guiness ពិភពលោកថាជាកូនភ្លោះដែលមានអាយុច្រើនជាងគេ ពេលនេះបានបាត់បង់ជីវិតទៅហើយនៅក្នុងវ័យ ៦២ ឆ្នាំ។
កូនភ្លោះទាំងពីរបានបាត់ជីវីតកាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅនេះ នៅក្នុងវ័យ ៦២ ឆ្នាំ មន្ទីរពេទ្យ University of Pennsylvania រដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ ចំណែកឯមូលហេតុនៃការស្លាប់វិញ មិនមានការបញ្ជាក់ឱ្យបានច្បាស់លាស់នោះទេ។
គួរឱ្យដឹងដែរថា កូនភ្លោះមួយគូនេះបានកើតនៅក្នុងឆ្នាំ ១៩៦១ ដែលកាលនោះគ្រូពេទ្យបានឱ្យដឹងថាពួកគេមិនអាចរស់ដល់អាយុ ៣០ ឆ្នាំនោះទេ ប៉ុន្តែទាំងគូបានបន្តរស់រានមានជីវិតរហូតមកដល់អាយុជាង ៦២ ឆ្នាំ និង បានជាប់ឈ្មោះនៅក្នុងសៀវភៅថាជាកូនភ្លោះខ្លួនជាប់គ្នា ដែលមានអាយុច្រើនជាងគេ។ យ៉ាងណាមិញ ក្នុងនោះដែរ George បានផ្លាស់ប្តូរភេទរបស់ខ្លួនមកជាមនុស្សប្រុសនៅក្នុងឆ្នាំ ២០០៧៕