ព្រឺសម្បុរខ្ញាក់! ថតរូបជាប់អ្វីម្យ៉ាងគួរឱ្យខ្លាច គេជឿថាជាវិញ្ញាណប្រែត មកសុំបុណ្យក្នុងថ្ងៃសីល
មហាជននៅតាមបណ្តាញសង្គមថៃ កំពុងតែផ្ទុះការវែកញែកទៅលើរូបភាពរបស់បុរសម្នាក់ ដែលថតជាប់មុខអ្វីម្យ៉ាងគួរឱ្យខ្លាច ដោយអ្នកខ្លះគិតថាជាវិញ្ញាណខ្មោច ឯអ្នកខ្លះក៏គិតជាប្រែត ដែលមកសុំបុណ្យសុំកុសលនៅក្នុងថ្ងៃសីល។
តាមបុរសជាម្ចាស់ខ្លួនបានឱ្យដឹងថា នៅថ្ងៃកើតហេតុនោះ គឺចំថ្ងៃសីល ម៉ោងប្រហែលជា ៣ ភ្លឺទៅហើយ ដែលខ្លួនបានជូនមីងទៅមន្ទីរពេទ្យ ព្រោះតែគាត់បានសន្លប់បាត់ស្មារតីទៅហើយ។ ហើយខណៈដែលត្រឡប់មកវិញ ខ្លួនក៏បានឆ្លៀតថតរូប រួចផុសទៅក្នុងបណ្តាញសង្គម ដោយមិនចាប់អារម្មណ៍ថតជាប់អ្វីចម្លែកនោះទេ រហូតដល់ផុសហើយ ស្រាប់មានអ្នកឆាតមកប្រាប់ទើបភ្ញាក់ព្រើត ដោយរូបដែលថតជាប់ គឺមើលទៅហាក់ដូចជាមុខ ដែលមានភ្នែកបើកធំៗគួរឱ្យខ្លាចតែម្តង។
យ៉ាងណាមិញ មហាជនអ្នកដែលមានជំនឿទៅលើរឿងផ្លូវងងឹត ដែលអ្នកខ្លះក៏ថាជាវិញ្ញាណខ្មោច ឯអ្នកខ្លះក៏ថាជាប្រែត ដែលតែលតោង មកសុំបុណ្យសុំកុសលនៅក្នុងថ្ងៃសីល។ ចំណែកឯអ្នកមិនជឿវិញ ក៏នាំគ្នាថាគ្រាន់តែជាចំណាំងចាំងពីវត្ថុអ្វីមួយប៉ុណ្ណោះ៕