ម៉ែប្រពន្ធអើយ ប្ដីភ័យចង់បះសក់ កណ្ដាលយប់ហើយមិនដេកពួន ស្លៀករ៉ូប-សស្ទុងមកជិះស្គីលេង
ពិតជាទប់សំណើចមិនជាប់នោះទេ សម្រាប់រឿងរ៉ាវរបស់បុរសម្នាក់ ដែលឃើញស្រមោលសៗហោះស្ទុយនៅតាមផ្លូវ ខំតែភ័យបះសក់ ស្មានតែជាខ្មោច ដល់ទៅមើលជិតៗ តាមពិតជាប្រពន្ធ ដែលកំពុងជិះស្គីលេងកណ្តាលយប់សោះ។
បុរសរូបនេះជាជនជាតិឥណ្ឌូនេស៊ី បានបង្ហោះវីដេអូនៅក្នុងបណ្តាញ TikTok ព្រមទាំងបានរៀបរាប់ឱ្យដឹងថា ខណៈពេលដែលខ្លួនកំពុងជិះម៉ូតូមកផ្ទះវិញ មកដល់ក្នុងភូមិ ក៏ស្រាប់តែបានឃើញស្រមោលអ្វីម្យ៉ាងសៗ មើលទៅកំពុងហោះស្ទុងៗគួរឱ្យខ្លាច បូករួមជាមួយបរិយាកាសទៀតនោះ មិនខុសអីពីខ្មោចនៅក្នុងភាពយន្តនោះទេ។ ពេលនោះខ្លួនក៏ខ្លាចដែរ តែដោយសារតែចង់ដឹងចង់ឃើញ ទើបប្រមូលក្តីក្លាហានបើកឡានទៅជិត ស្រាប់តែឃើញថា នោះមិនមែនជាខ្មោចនោះទេ តែតាមពិតជាប្រពន្ធរបស់ខ្លួនដែលកំពុងជិះកង់ Scooter សោះ។
យ៉ាងណាមិញ ប្រពន្ធក៏បានឱ្យដឹងថា ខ្លួនបានស្លៀកឈុតនេះ ហើយជិះ Scooter ទៅថ្វាយបង្គំព្រះ ពេលត្រឡប់មកវិញក៏សប្បាយចិត្តព្រោះបានជិះស្រូបខ្យល់អាកាសនាពេលយប់នៅតាមផ្លូវ តែមិននឹកស្មានថា គេមើលមកពីចម្ងាយដូចខ្មោចអ៊ីចឹងនោះទេ៕