ការសិក្សាថ្មីរកឃើញថា ការប្រើទឹកម៉ាស៊ីនទៅលាងច្រមុះ អាចប្រឈមនឹងការឆ្លងមេរោគស៊ីខួរក្បាល
ថ្មីៗនេះ មានការសិក្សាមួយ បានរកឃើញថា ការប្រើទឹកម៉ាស៊ីនមកសម្អាតច្រមុះ អាចនឹងប្រឈមការឆ្លងនឹងពពួកអាមីបាស ដែលបង្កឱ្យមានការខូចខាតដល់ខួរក្បាល។
ក្នុងនោះ តាមការសិក្សាបានឱ្យដឹងថា ពពួកអាមីបាស Acanthamoeba និង Naegleria fowleri ភាគច្រើនត្រូវបានគេរកឃើញនៅក្នុងបឹង ទន្លេ និងប្រភពទឹកផ្សេងៗ តែវាក៏អាចរស់នៅក្នុងទឹកម៉ាស៊ីនបានដូចគ្នា។ ពពួកអាមីដាសទាំងនេះ អាចបណ្តាលឱ្យប៉ះពាល់ដល់ស្បែក ភ្នែក ឬក៏សួត ជាពិសេសនោះ គឺវាថែមទាំងអាចទៅបំផ្លាញខួរក្បាលបានទៀតផង។ ក្នុងនោះ ករណីរបស់អាមីបាស Acanthamoeba បានកើតឡើងយ៉ាងកម្រទៅមនុស្ស ១០ នាក់នៅក្នុងសហរដ្ឋអាមេរិកជារៀងរាល់ថ្ងៃ តែអត្រានៃការស្លាប់មានដល់ទៅ ៨២ ភាគរយឯណោះ។
តែមានករណីរបស់ បុរសជនជាតិប៉ាគីស្ថានម្នាក់ ដែលបានឆ្លង Naegleria fowleri បន្ទាប់ពីការប្រើប្រាស់ទឹកនៅក្នុងពិធីសាសនា។ ជាសំណាងល្អ បុរសរូបនេះបានធ្វើការវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា ទើបសំណាងល្អអាចបានរស់រានជីវិតបាន ក្នុងចំណោមករណីជន ៨ នាក់ជុំវិញពិភពលោក ដែលអាចឆ្លងផុតពីការឆ្លងនេះបាន។ យ៉ាងណាមិញ មនុស្សដែលមានប្រព័ន្ធភាពស៊ាំខ្សោយ គឺមានឱកាសខ្ពស់បំផុត ដែលអាចទទួលការចម្លងពីពពួកអាមីបាសទាំងនេះ ដែលអ្នកទាំងនោះ ភាគច្រើនអាចជាអ្នកផ្ទុកជំងឺមហារីក ឬអេដស៍ជាដើម៕