ជាងផាត់មុខម្នាក់ផាត់មុខបុរសអាយុ ៥៧ ឆ្នាំ ពីចាស់ប្រែមកជាកំលោះដូចជប់ ស្អាត់អស់ទាស់!
បើនិយាយដល់ប្រទេសចិន គឺជាប្រទេសដែលសម្បូរទៅដោយអ្នកមានថ្វីដៃខាងផាត់មុខច្រើនណាស់ ជាក់ស្តែងថ្មីៗមានជាងផាត់មុខល្បីម្នាក់ បានបញ្ចេញថ្វីដៃដ៏អស្ចារ្យទៅប្តូរសម្រស់តារាវ័យ ៥៧ ឆ្នាំម្នាក់ ឱ្យត្រឡប់ទៅកំលោះវិញបានយ៉ាងគួរឱ្យសរសើរ។
តាមព័ត៌មានបានឱ្យដឹងថា តារារូបនេះជាតារាកំប្លែងម្នាក់ប្រចាំប្រទេសចិន ឈ្មោះ Jianjun លោកមានវ័យ ៥៧ ឆ្នាំហើយ តែលោកមិនខ្លាចនឹងទទួលការផាត់មុខនោះដែរ។ ក្នុងជាងផាត់មុខនេះបានកែច្នៃមុខរបស់លោកតាមការផាត់មុខបែបសម័យថ្មី ធ្វើឱ្យបាត់អស់ភាពជ្រីវជ្រួញលើមុខទាំងប៉ុន្មាន ព្រមទាំងបន្ថែមទៀតនៅភ្នែក ព្រមទាំងសក់ពាក់ ដែលធ្វើឱ្យសម្រស់របស់លោកបានផ្លាស់ប្តូរទៅកំលោះវិញ ដោយប្រើពេលមួយភ្លែតប៉ុណ្ណោះ។ អ្វីដែលគួរឱ្យអស់សំណើចនោះ ខណៈលោកផាត់មុខរួចហើយ លោកបានទូរស័ព្ទទៅរកប្រពន្ធ តែប្រពន្ធមើលមិនស្គាល់នោះទេ នេះបញ្ជាក់ថាសម្រស់របស់លោកពិតជាប្តូរពិតមែន ក្រោមទឹកដៃមិនធម្មតារបស់ជាងរូបនេះ។
យ៉ាងណាមិញ មហាជនពិតជាពេញចិត្តជាមួយនឹងទឹកដៃនេះណាស់ ម្នាក់ៗចូលសរសើរមិនដាច់ពីមាត់ លើសពីនេះទៅទៀតក៏មានមហាជនជាច្រើនចាប់អារម្មណ៍ និង ចង់ប្តូរសម្រស់ខ្លួនដូចគ្នា ពោលគឺម្នាក់ៗចង់សាកស្នាដៃជាងផាត់មុនរូបនេះណាស់៕