និស្សិតម្នាក់សុខចិត្តចំណាយលុយជិះយន្តហោះរាល់ថ្ងៃទៅរៀនវិលព្រឹកវិលល្ងាច ព្រោះបន្ទប់ជួលថ្លៃពេក
រឿងរ៉ាវរបស់និស្សិតមួយរូបបានធ្វើឱ្យមហាជនហួសចិត្ត លាយឡំនឹងការសរសើរ ដោយគេបានសុខចិត្តចំណាយលុយជិះយន្តហោះពីផ្ទះទៅសាលារៀន ដោយមិនជួលផ្ទះនៅក្បែរនោះ ព្រោះតែសំបុត្រយន្តហោះថោកជាថ្លៃផ្ទះជួល។
តាមព័ត៌មានបានឱ្យដឹងថា និស្សិតរូបនេះជាជនជាតិកាណាដា មានផ្ទះនៅក្រុង Calgary នារដ្ឋ Alberta ហើយកំពុងតែសិក្សានៅសាកលវិទ្យាល័យ British Columbia នាទីក្រុង Vancouver រដ្ឋ British Columbia ដែលមានចម្ងាយប្រហែល ៦៤៣ គីឡូម៉ែត្រពីគ្នា បើសិនជាធ្វើដំណើរតាមយន្តហោះ នឹងត្រូវប្រើពេលប្រហែលជាង ១ ម៉ោង។
នៅ Calgary នៅ Alberta ដែលមានចំងាយប្រហែល ៤០០ ម៉ាយ (ប្រហែល ៦៤៣ គីឡូម៉ែត្រ) ប្រសិនបើធ្វើដំណើរតាមយន្តហោះ ត្រូវចំណាយពេលប្រហែល ១ ម៉ោង។ និស្សិតរូបនេះ បានឱ្យដឹងថា ខ្លួនត្រូវរៀនតែ ២ ថ្ងៃ ក្នុងមួយសបា្តហ៍ ហើយថ្លៃផ្ទះជួលគឺប្រមាណជា ២០០០ ដុល្លារក្នុងមួយខែ ចំណែកថ្លៃជិះយន្តហោះ ទាំងទៅទាំងមក ប្រមាណ ១៥០ ដុល្លារ ដូច្នេះក្នុងមួយខែបើសរុបទៅប្រមាណ ១២០០ ដុល្លារជាងប៉ុណ្ណោះ គឺថោកជាងថ្លៃផ្ទះជួលឆ្ងាយ ទើបខ្លួនបានសម្រេចចិត្តជិះយន្តហោះទៅមកវិញតែម្តង។
យ៉ាងណាមិញ ពីមុននិស្សិតរូបនេះ ក៏ធ្លាប់ជួលផ្ទះនៅក្បែរសាលាដែរ តែដោយមានឡើងថ្លៃខ្លាំងពេក ទើបត្រឡប់ទៅនៅផ្ទះវិញ ហើយជិះយន្តហោះទៅវិញទៅមកបែបនេះ តែការជិះនេះមិនបានធ្វើឱ្យធុញទ្រាន់អ្វីនោះទេ មានតែឱ្យចំណេញមើលសៀវភៅលើយន្តហោះទៀតផង៕