ចិនចំតួ! នារីម្នាក់លេងម៉ូដសក់នាគរាជយកង៉ូវហេង ឡើងជិះយន្តហោះ មិនខ្វល់ពីភ្នែកអ្នកដទៃ
ខណៈពិធីបុណ្យចូលឆ្នាំចិន កាន់តែខិតជិតមកដល់ ធ្វើឱ្យប្រជាជនចិនមួយចំនួន ក៏ចាប់ផ្តើមរៀបចំតុបតែងផ្ទះសម្បែង ឬតុបតែងខ្លួនជាបណ្តើរៗសម្រាប់ទទួលយកង៉ូវហេងនាឱកាសឆ្នាំថ្មី ឆ្នាំនាគខាងមុខនេះ។ ជាក់ស្តែង ដូចជាករណីរបស់នារីម្នាក់នេះ ដែលចេះរកនឹកឃើញ សុទ្ធតែលេងម៉ូដសក់រូបនាគរាជ។
តាមព័ត៌មានបានឱ្យដឹងថា គេបានប្រទះនារីម្នាក់ ដែលហាក់ខុសពីអ្នកដំណើរទូទៅ ដែលធ្វើឱ្យគេឯងសម្លឹងមើលនាងសឹងតែពេញយន្តហោះ នោះគឺដោយសារតែនាងមានសក់ជារូបនាគរាជ។ មើលទៅសក់នេះ ពិតជាឡូយពិតមែន ព្រោះគ្មាននរណាទាន់រកនឹកធ្វើឃើញនោះទេ ហើយជាពិសេសគឺវាសមជាមួយនឹងឆ្នាំនេះ ដែលជាឆ្នាំនាគទៀតផង។
ដោយឡែក មហាជនពិតជាសរសើរនាងមិនដាច់ពីមាត់ឡើយ ព្រោះគំនិតទាន់សម័យចេះច្នៃប្រឌិតបែបនេះ ហើយអ្នកខ្លះក៏សរសើរសរសៃសក់របស់នាងដែរ ដែលទ្រាំទ្រជាមួយម៉ូដនេះបាន។ ដោយឡែក បើតាមព័ត៌មានឱ្យដឹងបន្ថែមនោះ គេមិនបានត្រឹមប្រទះនាងនៅលើយន្តហោះនេះនោះទេ តែគេក៏បានប្រទះឃើញនាងជាមួយម៉ូដសក់នេះ នៅច្រើនកន្លែងទៀតរបស់ប្រទេសចិនផងដែរ៕