មួយជាតិមិត្តរៀបការម្តង មានអីពួកម៉ាកកូនក្រមុំ លេងរាំគ្រប់ក្បាច់ មានទាំងននៀលដី ផ្អើលអស់ភ្ញៀវចូលរួម
ថ្មីៗនេះបណ្តាញសង្គមថៃ កំពុងតែផ្ទុះការហួសចិត្តអស់សំណើចជាខ្លាំង ជាមួយនឹងរឿងមិត្តភក្តិកូនក្រមុំនៅក្នុងពិធីមង្គលការមួយកន្លែង ដែលនាំគ្នារាំចាក់ក្បាច់មួយអស់ដៃ មានទាំងននៀលដី មានទាំងលោតហក់ និយាយពីថាផ្អើលអស់ទាំងរោងការ។
ក្នុងវីដេអូបានបង្ហាញឱ្យឃើញពីនារីពីនាក់ ដែលមើលទៅហាក់សកម្មជាងគេនៅក្នុងរោងការ ដោយក្នុងនោះ បន្ទាប់ពីភ្ញៀវបានត្រឡប់ទៅផ្ទះវិញខ្លះៗហើយ នារីពីរនាក់នេះ ក៏បានឡើងទៅលើឆាកចាក់ក្បាច់រាំទាំងគូយ៉ាងត្រូវដៃត្រូវជើងគ្នាតែម្តង។ បើនិយាយទៅ គេច្រៀងបទអីចាក់បទអី ក៏នារីទាំងពីររូបនេះរាំបានដែរ មានទាំងននៀលដី មានទាំងលោតហក់ ក្រឡាប់ចុះក្រឡាប់ឡើង ថែមរត់ដេញគ្នាពាសពេញ ធ្វើឱ្យអ្នកដែលឃើញហើយទប់សំណើចមិនបានឡើយ។
យ៉ាងណាមិញ ក្រោយពីបានឃើញវីដេអូនេះហើយ មហាជនក៏អស់សំណើច ព្រមទាំងឆ្លៀតនិយាយលេងទៀតថា បើរាំចាក់ក្បាច់ម្ល៉ឹងៗ មិនដឹងថាមានអ្នកហ៊ានហៅទៅស៊ីការទៀតឬអត់នោះទេ៕