ខ្លាំងរៀងខ្លួន! សិស្សសាលាស្រីពីរនាក់ស្នាក់នៅបន្ទប់ជាមួយគ្នា តែស្អប់គ្នាដល់ថ្នាក់រៀបឥដ្ឋជុំវិញគ្រែដេក ផ្តាច់ទំនាក់ទំនង
ថ្មីៗនេះ មានករណីមួយថ្មីនៅប្រទេសចិន ដែលមានសិស្សសាលាពីរនាក់ជាអ្នកស្នាក់នៅបន្ទប់រួមគ្នា ដល់ថ្នាក់លេងយកឥដ្ឋមករៀបបិទជុំវិញគ្រែដេករៀងៗខ្លួនផ្តាច់ទំនាក់ទំនងដាច់ប៉ិត ឃើញហើយពិតជាហួសចិត្តណាស់។
តាមព័ត៌មានបានឱ្យដឹងថា បន្ទប់ខាងលើនេះស្ថិតនៅក្នុងកន្លែងស្នាក់នៅនាមហាវិទ្យាល័យមួយកន្លែងរបស់ចិន ដែលបន្ទប់មានគ្រែស្នាក់នៅជាគ្រែពីរជាន់។ ក្នុងនោះ សិស្សម្នាក់ជាអ្នកស្នាក់នៅក្នុងបន្ទប់នេះ បានបង្ហោះវីដេអូឱ្យឃើញថា មានសិស្សម្នាក់បានកំពុងតែរៀបចំឥដ្ឋបិទជុំវិញគ្រែដេករបស់ខ្លួន ដែលនាងដេកនៅជាន់គ្រែជាន់ក្រោម ហើយក្រឡេកទៅក៏ឃើញសិស្សម្នាក់ទៀតក៏កំពុងតែរៀបចំឥដ្ឋបែបនេះដែរ ខុសគ្នាតែនាងដេកនៅលើគ្រែជាន់ទីពីរប៉ុណ្ណោះ។
យ៉ាងណាមិញ ក្រោយពីវីដេអូនេះ ត្រូវបានគេចែកចាយទៅមហាជននាំគ្នាចែកចាយពេញបណ្តាញសង្គម អ្នកខ្លះក៏នាំគ្នាគិតថាពួកគេគ្រាន់តែត្រូវការឯកជនភាពជាងនេះ ឯអ្នកខ្លះទៀតក៏គិតថា បើសិនជាស្អប់មិត្តរួមបន្ទប់ ចង់នៅម្នាក់ឯងដល់ថ្នាក់នេះ គួរតែចេញទៅជួលបន្ទប់នៅខាងក្រៅ ឬក៏សុំសាលាដូរបន្ទប់ក៏បានដែរ។ ម្យ៉ាងទៀត នាំគ្នាយកឥដ្ឋយកស៊ីម៉ង់ត៍មកសង់បែបនេះ មិនដឹងថាសុំច្បាប់សាលាហើយឬនៅនោះទេ៕