បកពងទាក្បុងហូប ស្រាប់តែឃើញមានស្នាមផ្កាចម្លែក តាមពិតជាពងទាដ៏កម្រមានប្រយោជន៍មិនធម្មតា
ជារឿងរ៉ាវមួយ ដែលធ្វើឱ្យមានការចាប់អារម្មណ៍ពេញបណ្តាញសង្គមថៃ ក្រោយពីមានបុរសម្នាក់ បានផុសរូបភាពពងទាក្បុងមួយគ្រាប់នៅតាមបណ្តាញសង្គម ដែលជាពងទាចម្លែកមានចេញស្នាមឡើងស្អាតដូចជាផ្កា។
ក្នុងនោះ បុរសខាងលើ បានផុសនូវរូបភាពពងទាក្បុងមួយគ្រាប់ ដែលមានចេញស្នាមផ្កាយ៉ាងចម្លែក ព្រមទាំងភ្ជាប់ដោយសំណួរថា «បកពងទាក្បុងមក ឃើញស្នាមឡាយស្អាតណាស់ តើវាជាឡាយអ្វីទៅ?»។
ក្រោយមក មហាជនជាច្រើន នៅក្នុងបណ្តាញសង្គមបាននាំគ្នាចូលមកបញ្ចេញមតិពាសពេញ អ្នកខ្លះក៏ថាជាស្នាមដែលកើតមកពីអំបិលខណៈពេលត្រាំ វាហៅថាឡាយផ្កាស្រល់ ចាត់ទុកថាជាពងទាក្បុងកម្រ តែអាចញ៉ាំបានធម្មតា។
យ៉ាងណាមិញ អ្នកខ្លះទៀតក៏បន្ថែមថា ស្នាមនេះ ជនជាតិចិនហៅម្យ៉ាងទៀតថា Songhwadan វាអាចបញ្ជាក់ថាពងទាមានគុណភាពល្អ និង ធ្វើឡើងដោយវិធីបុរាណ ដែលគ្មានសារធាតុគីមីធ្វើឱ្យមានគ្រោះថ្នាក់ ហើយវាពិតជាមានប្រយោជន៍ដល់សុខភាពខ្លាំងណាស់៕