(វីដេអូ) ឃើញយាយចាស់ជិះកង់គួរឱ្យអាណិតតាមផ្លូវម្នាក់ឯង ក៏សម្រេចចិត្តជួយជូនយាយទៅផ្ទះ តែពេលឃើញផ្ទះយាយហើយគាំង
វីដេអូបង្ហោះក្នុង TikTok មួយហាក់កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អ្នកលេងអ៊ីនធឺណេត ក្រោយពីនារីម្នាក់បានបង្ហាញពីទឹកចិត្តរបស់ខ្លួនចំពោះលោកយាយចាស់ម្នាក់ ដែលជិះកង់យ៉ាងកម្សត់តាមផ្លូវ។
យោងតាមសារព័ត៌មាន Sanook បានឱ្យដឹងថា វីដេអូបង្ហោះបានកើតឡើងនៅក្នុងខេត្តរ៉យអេត នៃប្រទេសថៃ ដោយមានអ្នកប្រើប្រាស់ TikTok ម្នាក់ឈ្មោះ @kikida29 បានបង្ហោះវីដេអូមួយធ្វើឱ្យអ្នកនិយមលេងបណ្ដាញសង្គម TikTok មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយម្ចាស់វីដេអូបង្ហោះបានរៀបរាប់ថា ៖ «ខ្ញុំបានជួបយាយចាស់ម្នាក់ កំពុងតែជិះកង់កញ្ចាស់មួយ ហើយដោយក្ដីអាណិតខ្ញុំក៏ចូលទៅសួរថាគាត់ថា គាត់ទៅណា រួចក៏សម្រេចចិត្តជូនគាត់ទៅផ្ទះ»។
ក្រោយពេលជូនលោកយាយទៅដល់ផ្ទះហើយ ម្ចាស់វីដេអូបង្ហោះក៏បានឃើញផ្ទះដ៏ធំ និង ស្រស់ស្អាតមួយ ដែលមានទីធ្លាធំទូលាយ រហូតដល់នារីរូបនោះសួរលោកយាយថា ៖ «ផ្ទះនេះជារបស់អ្នកណា?» ស្រាប់តែលោកយាយឆ្លើយមកវិញថា ៖ «ផ្ទះនេះជាផ្ទះរបស់យាយ» ធ្វើឱ្យម្ចាស់វីដេអូបង្ហោះក៏គាំងបាត់មាត់ឈឹង។
យ៉ាងណាមិញ ម្ចាស់វីដេអូបង្ហោះដដែលបាននិយាយនៅក្នុងវីដេអូនោះដែរថា វាប្រៀបបីដូចជានៅក្នុងរឿង ហើយក្រោយពេលវីដេអូបង្ហោះនោះត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍ ស្រាប់តែចៅរបស់លោកយាយចូលមកបញ្ចេញមតិក្នុងវីដេអូបង្ហោះនោះថា ៖ «គាត់ជាលោកយាយរបស់ខ្ញុំ គត់ចូលចិត្តជិះកង់ណាស់ ហើយគាត់តែងតែជិះវារាល់ថ្ងៃ»៕ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ
ប្រភព ៖ Sanook