(វីដេអូ) អ្នកមើលទាន់ ឬ មិនទាន់អត់ខ្វល់! កំពូលអ្នកលក់ 5G លើកអីវ៉ាន់អនឡាញបង្ហាញដូចរន្ធះ កំពុងផ្ទុះល្បីខ្លាំង
ថ្មីៗនេះ មហាជនកំពុងផ្ទុះការចាប់អារម្មណ៍អស់សំណើចជាមួយនឹងអ្នកលក់អនឡាញចិនម្នាក់ ដែលឡាយលក់អីវ៉ាន់តាមបណ្តាញសង្គម ដោយលើកយកមកបង្ហាញមួយភ្លែតៗដូចរន្ទះ ធ្វើឱ្យអ្នកលក់មើលសឹងមិនទាន់។
ឃ្លីបវីដេអូមួយនេះ ត្រូវបានគេចែកចាយដោយសារហួសចិត្ត និង អស់សំណើចពេញបណ្តាញសង្គម ដោយបានបង្ហាញពីស្រីស្អាតជាអ្នកលក់អនឡាយម្នាក់ កំពុងតែឡាយលក់អីវ៉ាន់របស់ខ្លួន។ ក្នុងនោះ មើលទៅនាងលក់ដូចជាប្រញាប់ប្រញាល់ខ្លាំងណាស់ ព្រោះបានលើកអីវ៉ាន់ៗមួយមកបង្ហាញមិនដល់សឹង ១០ វីនាទីនោះទេ រួចក៏យកចេញភ្លាម ហើយយកអីវ៉ាន់ថ្មីមកបង្ហាញបន្តទៀត។
យ៉ាងណាមិញ បើនិយាយពីអារម្មណ៍អ្នកទិញវិញ អ្នកខ្លះក៏មើលសឹងមិនទាន់ឡើយ ថាអ្នកលក់រូបនេះលក់អ្វី ឯអ្នកខ្លះទៀតក៏ឆ្ងល់ថាអ្នកលក់ លក់លឿនបែបនេះប្រញាប់ទៅណា នេះបានសមហៅថាអ្នកលក់ 5G ពិតមែន៕