អត់លុយបង់ថ្លៃបន្ទប់ បែកគំនិតថតរូបស៊ីអារម្មណ៍ជាថ្នូរឱ្យម្ចាស់បន្ទប់រូបសង្ហា រហូតកើតរឿងរ៉ាវក្តៅគគុកមួយឡើង
មហាជនអ្នកនិយមលេងបណ្ដាញសង្គមចិន ជាពិសេស Weibo នាពេលថ្មីៗនេះហាក់ភ្ញាក់ផ្អើល និង រន្ធត់ជាខ្លាំង ក្រោយបានឃើញវីដេអូបង្ហោះជាព័ត៌មានមួយបង្ហាញឱ្យឃើញពីសកម្មភាពនារីម្នាក់ សុខចិត្តថតរូបអាក្រាតកាយ ដើម្បីជាថ្នូរសម្រាប់ថ្លៃជួលបន្ទប់ ប៉ុន្តែពេលម្ចាស់បន្ទប់មិនព្រម នារីរូបនោះក៏ទាញកាំបិតទៅគំរាមសម្លាប់ម្ចាស់បន្ទប់។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ករណីនេះបានកើតឡើងនៅក្នុងខេត្ត Shandong នៃប្រទេសចិន ដោយម្ចាស់បន្ទប់ម្នាក់បានបង្ហោះឃ្លីបពីហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ក្រោយស្ត្រីអ្នកជួលបន្ទប់ម្នាក់បានកាន់កាំបិតគំរាមសម្លាប់ម្ចាស់បន្ទប់ ព្រោះតែខឹងម្ចាស់បន្ទប់មិនព្រមទទួលថ្លៃបន្ទប់ ដែលនាងបានបង់ជារូបភាពអាក្រាត និង ហែកសម្លៀកបំពាក់នៅខាងមុខម្ចាស់បន្ទប់ផ្ទាល់។
ជាមួយគ្នានេះដែរ ប្រភពព័ត៌មានបានបន្ថែមទៀតថា ម្ចាស់បន្ទប់ជួលនោះគឺជាបុរសវ័ក្មេងម្នាក់ ហើយនៅថ្ងៃកើតហេតុនាងបានទៅរកលោកដល់បន្ទប់ ដើម្បីចរចាថ្លៃជួលបន្ទប់ ដោយនាងមិនត្រឹមតែផ្ញើរូបអាក្រាតទេ ថែមទាំងបានទៅឈរហែកអាវចេញសាច់ដើមទ្រូងនៅមុខម្ចាស់បន្ទប់ថែមទៀតផង ប៉ុន្តែបុរសនោះបានត្រឹមតែគិតថា ស្ត្រីរូបនោះមានជំងឺផ្លូវចិត្ត ទើបបដិសេធមិនជួលបន្ទប់បន្តឱ្យនាងទៀត ហើយប្រាប់នាងឱ្យឈប់ធ្វើបែបនេះបន្តទៀត។
មិនតែប៉ុណ្ណោះ ម្ចាស់បន្ទប់បានរៀបរាប់ទៀតថា ក្រោយនិយាយគ្នារួចហើយស្រាប់តែស្រ្តីរូបនោះបានលេចមុខម្តងទៀតនៅមុខបន្ទប់របស់លោក ដោយមានកាន់កាំបិតយកមកឆូតជញ្ជាំង និង គំរាមសម្លាប់លោក ហើយដើម្បីជាការការពារខ្លួនលោកក៏ទាញយកដែកមួយមកកាន់ និង បានទាក់ទងទៅប៉ូលិស ដើម្បីមកឃាត់ខ្លួនស្រ្តីនោះទៅចាត់ការតាមច្បាប់។
ដោយឡែក អ្នកនិយមលេងអ៊ីនធឺណេតចិនវិញ ក្រោយពីបានមើលវីដេអូនោះហើយ បាននាំគ្នាលើកឡើងថា នេះគឺជាករណីដ៏គួរឱ្យខ្លាចមួយ ប៉ុន្តែសំណាងហើយដែលម្ចាស់បន្ទប់មិនបានលង់នឹងល្បិចរបស់ស្រ្តីរោគចិត្តនោះ បើមិនដូច្នេះទេលោកប្រាកដជាមានគ្រោះថ្នាក់ជាមិនខាន៕ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ
ប្រភព ៖ Sanook