ឪក្មេកកូនប្រសាអង្គុយជិតគ្នា មើលមិនដឹងមួយណាកូនកំលោះមួយណាឪក្មេក ព្រោះសម្រស់ឪស៊ីដាច់ភឹង
ថ្មីៗនេះ រឿងរ៉ាវមួយកំពុងផ្ទុះការចែកចាយនៅប្រទេសចិន ដែលមានមង្គលការមួយធ្វើឱ្យគេមើលមិនដឹងថាមួយណាជាឪក្មេក មួយណាជាកូនប្រសា ខណៈអង្គុយទន្ទឹមគ្នា ព្រោះឪក្មេកសម្រស់សង្ហាក្មេងជាងវ័យពេក។
ក្នុងរូបភាពបានបង្ហាញឱ្យឃើញថា កូនក្រមុំកំពុងអង្គុយជិតបុរសពីរនាក់ ដែលមានម្នាក់ជាកូនកំលោះ និង ម្នាក់ទៀតជាឪពុកបង្កើត តែមើលមួយភ្លែតទៅអាចច្រឡំបាន ព្រោះកូនកំលោះ និង ឪក្មេកហាក់មានសម្រស់ផ្ទុយគ្នាឆ្ងាយណាស់ ដោយឪក្មេកមើលទៅហាក់មានមុខមាត់នៅក្មេងជាងវ័យ ព្រមទាំងការតុបតែងខ្លួនជាមួយឈុតខ្មៅយ៉ាងសមសួនទៀត គឺពិតជាសង្ហាទាក់ភ្នែកជាងកូនកំលោះទៅទៀត។
យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងថា បុរសជាឪពុករូបនេះមានវ័យទើប ៣៦ ឆ្នាំ ដោយកូនស្រីដែលកំពុងរៀបការនេះមានវ័យត្រឹម ១៦ ឆ្នាំប៉ុណ្ណោះ។ លោកបានរៀបការតាំងពីអាយុ ១៦ ឆ្នាំមកម៉្លេះ ដោយកាលនោះភរិយាមានវ័យ ១៧ ឆ្នាំ ហើយក្រោយពីរៀបការក៏មានកូនស្រីម្នាក់ តែនៅពេលនាងអាយុបាន ៦ ឆ្នាំ លោកក៏បានចែកផ្លូវគ្នាជាមួយភរិយា ហើយក៏ឱបកូនមកចិញ្ចឹមតែម្នាក់ឯង រហូតដល់នាងធំធាត់ និង បានចូលរោងកសាងគ្រួសារបែបនេះ៕