ធ្លាក់ថ្លើមក្ដុក! ឱ្យខុនដូទៅបងប្អូនសង្សារនៅ ២ ឆ្នាំ ដល់ពេលរើចេញសុទ្ធតែសំរាមដូចគំនរអេតចាយ
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គមថៃ ក្រោយមានករណីបុរសម្នាក់ បានឱ្យបន្ទប់ខុនដូផ្ទាល់ខ្លួនទៅបងប្អូនសង្សារនៅរយៈពេល ២ ឆ្នាំ ដោយមិនយកលុយសូម្បីមួយសេន តែពេលគេរើចេញចូលទៅមើលបន្ទប់សុទ្ធតែសំរាមពេញ ឃើញហើយនិយាយមិនចេញ។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះថា Boat Land បានរៀបរាប់ឱ្យដឹងថា៖ «វាឈឺចាប់រកពាក្យនិយាយមិនចេញ នេះបានគេថាបើមិនមែនជាម្ចាស់ គឺមិនចេះមើលថែទេ។ ខ្ញុំបានឱ្យបន្ទប់ខុនដូខ្ញុំទៅបងប្អូនសង្សារខ្ញុំនៅអស់ជាង ២ ឆ្នាំ ដោយយល់ថាជាសាច់ញាតិ។ ហើយការស្នាក់នៅនេះគឺមិនគិតថ្លៃសូម្បីមួយកាក់មួយសេន ដោយឱ្យតែបង់ថ្លៃភ្លើងទឹកខ្លួនឯង»។
«តែពេលគេរើចេញ ហើយខ្ញុំមកមើលបន្ទប់ ព្រះអើយ! ខ្ញុំស្លុតចិត្តនិយាយមិនចេញ គឺថាសំរាមពាសពេញ មិនដឹងថាគាត់ស្នាក់នៅបានដោយរបៀបណា នេះហូប ចុក ដេករស់នៅជាមួយសំរាមតែម្ដង ក្លិនក៏ស្អុយ ប្រអប់បាយនៅពាសពេញ កេស ថង់អីវ៉ាន់ ខោអាវចាស់ៗមិនបោកស្លៀកហើយចោលរាយប៉ាយយ៉ាងគ្មានទំនួលខុសត្រូវ។ បើដឹងថាចរិតបែបនេះគឺខ្ញុំមិនឱ្យស្នាក់នៅសោះឡើយ»៕