ពុ-ទ្ធោ! ញ៉ាំអីចេះតែឈឺពោះរាក ហើយផោមញឹក មានអីទៅពិនិត្យមើលពេទ្យថាកើតមហារីកពោះវៀន
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គម Douyin ចិន ក្រោយមានករណីនារីវ័យ ២៧ ឆ្នាំម្នាក់ ចេះតែឈឺពោះរាក ហើយផោមញឹកញាប់ក្នុងមួយថ្ងៃ ពេលទៅពិនិត្យមើលស្រាប់តែរកឃើញជំងឺមហារីកពោះវៀនធំដំណាក់កាលទី ៣។
តាមការចុះផ្សាយបានឱ្យដឹងថា៖ «នារីវ័យ ២៧ ឆ្នាំម្នាក់ មានឈ្មោះថា Xiaoming ជាបុគ្គលិកក្នុងក្រុមហ៊ុនផលិតគ្រឿងសម្អាងមួយកន្លែង ដោយនាងជាមនុស្សចូលចិត្តញ៉ាំរបស់ហឹរ និងរបស់ផ្អាប់។ យ៉ាងណាមិញ មួយរយៈក្រោយនេះ នាងចេះតែមានអាការ ឈឺពោះ រាក ហើយឈឺផោមជាញឹកញាប់ ជាពិសេសទម្ងន់នាងហាក់ស្រកច្រើនជាងមុន បើទោះបីជានាងញ៉ាំច្រើនក្ដី»។
«ដោយអាការពីមួយថ្ងៃ ទៅមួយថ្ងៃហាក់មិនប្រសើរ និងចេះតែឈឺពោះយូរៗទៅ ដល់ថ្នាក់ចុកឆ្អល់ ក៏សម្រេចចិត្តទៅពេទ្យពិនិត្យមើល ទើបរកឃើញថានាងមានបញ្ហាជំងឺមហារីកពោះវៀនដំណាក់កាលទី ៣»។
«វេជ្ជបណ្ឌិតបានបញ្ជាក់ថា ប្រសិនបើអ្នកចេះតែឧស្សាហ៍រាក ហើយផោមច្រើនដងក្នុងមួយថ្ងៃ វាអាចជារោគសញ្ញាដំបូងនៃការវិវត្តន៍ទៅរកជំងឺមហាករីកពោះវៀន ដែលជំងឺនេះភាគច្រើនកើតចេញពីការគ្រប់គ្រងរបបអាហារមិនល្អ។ ហើយប្រសិនបើមានការសង្ស័យសូមស្វែងរកគ្រូពេទ្យជំនាញដែលនៅជិតអ្នក ដើម្បីពិនិត្យ តាមដាន និងព្យាបាល ជាជាងការប្រើថ្នាំ ដោយមិនបានដឹងច្បាស់ពីជំងឺ»៕