(វីដេអូ) ដាច់ចង្កេះអ្នកមើល! ឃើញថើបគ្នាស្និទ្ធស្នាល តាមពិតឈុតថើបក្នុងរឿងឥណ្ឌា គេកាត់-តដាក់សោះ
បើនិយាយដល់វិស័យភាពយន្ដ Bollywood របស់ឥណ្ឌា មហាជនភាគច្រើនមុខជាបានស្គាល់ច្បាស់ ដោយសារតែឥទ្ធិពលនៃខ្សែភាពយន្ដឥណ្ឌា មិនថាជារឿងភាគ រឿងខ្នាតធំ គឺត្រូវបានចែកចាយផ្សព្វផ្សាយពេញពិភពលោក ហើយសូម្បីតែនៅប្រទេសកម្ពុជា ក៏មានការចាក់ផ្សាយនៅសាច់រឿងមួយចំនួនដូចគ្នា។
យ៉ាងណាមិញ ភាគច្រើនយើងតែងទស្សនាឈុតឆាកដែលផលិតកាត់តហើយ រួចចាក់បញ្ចាំង តែមានមនុស្សតិចណាស់ដែលដឹងថាតាមពិតនៅពីក្រោយឆាកនៃរឿងឥណ្ឌា គឺឈុតភាគច្រើនក្នុងរឿង បានប្រើប្រាស់ Green Screen រួចកាត់ត ដោយមិនមែនជាការថតនៅទីតាំងពិត ឬមនុស្សពិតនោះឡើយ។
ជាក់ស្ដែង សូម្បីឈុតឆាកថើបគ្នានៅក្នុងរឿងខ្លះ គឺតួអង្គសម្ដែងមិនបានយកមាត់ប៉ះមាត់ពិតៗនោះទេ តែវាត្រូវបានកាត់តដោយបច្ចេកទេសយ៉ាងគួរឱ្យកោតសរសើរ។