(វីដេអូ) ភ្ញាក់ផ្អើល! សត្វព្រាបចម្លែក មាឌឌាំងមានខ្លួនវែង ជើងធំៗ មើលមួយភ្លែតស្មានតែឥន្ទ្រី
វីដេអូខ្លីមួយ កំពុងផ្ទុះការភ្ញាក់ផ្អើលខ្លាំងពាសពេញបណ្ដាញសង្គម ដោយវីដេអូនោះ បង្ហាញឱ្យឃើញពីសត្វព្រាបដ៏ចម្លែក ដែលមានរូបរាងខុសប្លែកពីព្រាបទូទៅធម្មតា។
ក្នុងវីដេអូនោះ បង្ហាញឱ្យឃើញពីសត្វព្រាបចម្លែក ដែលមានដងខ្លួនលូតវែង ជើងធំៗ ប្រឹងបំប៉ោងខ្លួនឡើង មើលទៅពិតជាប្លែកខ្លាំង មិនធ្លាប់ប្រទះឃើញពីមុនមកនោះឡើយ។
ក្រោយវីដេអូនេះ ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម ដូចជា Twitter, Instagram និង TikTok គឺទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម រហូតមានការចែករំលែកបន្ត និង បញ្ចេញមតិព្រោងព្រាត៕