(វីដេអូ) ថ្មី! ឧស្សាហ៍បាត់វ៉ែនតាពេក លេងពួយកើតគំនិតថ្មី ទៅសាក់វ៉ែនតាលើមុខ កុំឱ្យពូកែបាត់ទៀត
ថ្មីៗនេះ មានវីដេអូដ៏ហួសចិត្ត និង គួរឱ្យអស់សំណើចមួយដែលបានបង្ហោះឡើងដោយអ្នកចាក់សាក់សញ្ជាតិអ៊ីតាលីម្នាក់ឈ្មោះ Gipsyp Tatooer ដោយរូបនាង បានធ្វើការសាក់ទម្រង់វ៉ែនតាឱ្យបុរសម្នាក់។
វីដេអូបង្ហោះលើបណ្ដាញសង្គម TikTok នោះដែរ គឺផ្ទុះការចាប់អារម្មណ៍ខ្លាំងមែនទែន ដោយមានអ្នកចូលមើលជាង ១៤.៦ លានដងឯណោះក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃ។ ក្នុងវីដេអូនោះ បានបង្ហាញឱ្យឃើញស្ត្រីជាជាងសាក់ បានធ្វើការសាក់វ៉ែនតាជ្រុងពណ៌ខ្មៅលើមុខបុរសវ័យក្មេងម្នាក់។
តាមខេបសិនដែលដាក់នៅលើវីដេអូ បានលើកឡើងពីមូលហេតុដែលសាក់ផងដែរថា ដោយសារតែបុរសរូបនោះ ឧស្សាហ៍បាត់វ៉ែនតាពេក ទើបសម្រេចមកសាក់ជាប់នឹងមុខបែបនេះ៕