ឆ្កែវាសនាល្អ! ម្ចាស់ជះលុយ ២ ម៉ឺនដុល្លារធ្វើផ្ទះ ២ ជាន់ឱ្យនៅ មានសាឡុង ទូរទស្សន៍ ពូកគ្រែម៉ាស៊ីនត្រជាក់មួយអ៊េម
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គម Twitter ក្រោយសត្វឆ្កែចិញ្ចឹមមួយក្បាលរបស់ម្ចាស់ឆានែលយូធូបល្បីឈ្មោះ Brent Rivera ក្លាយជាសត្វឆ្កែដែលមានសំណាង ដោយម្ចាស់វាបានធ្វើផ្ទះឱ្យយ៉ាងប្រណីត។
ផ្ទះសុនខមួយនេះ ចំណាយទឹកប្រាក់អស់ ២០ ០០០ ដុល្លារ ដោយមានបំពាក់នូវគ្រឿងសង្ហារិមដូចផ្ទះមនុស្សរស់នៅ មានកម្ពស់ ២ ជាន់ ខាងលើជាកន្លែងគេង ខាងក្រោមជាទីកម្សាន្ត មានតុ ទូ សាឡុង ទូរទស្សន៍ ទូរទឹកកកខ្នាតតូច គ្រែពូក ហើយក៏មានម៉ាស៊ីនត្រជាក់ផងដែរ។
ម្ចាស់ឆានែល Brent Rivera បានទម្លាយថា៖ «វាមិនមែនជារឿងងាយស្រួលទេ ដោយខ្ញុំគិតលែងចង់ចិញ្ចឹមឆ្កែហើយ តាំងពី Becker បានស្លាប់ទៅ ដោយខ្ញុំខ្លាចអារម្មណ៍ការបាត់បង់ តែពេលជួប Charlie វាបានធ្វើឱ្យជីវិតខ្ញុំមានភាពស្រស់បំព្រងឡើងវិញ ហើយនេះគឺជាកាដូដែលខ្ញុំចង់ឱ្យវានៅថ្ងៃខួបកំណើតរបស់វា»៕